អាការៈចុកពោះ អាចជារោគសញ្ញាជំងឺច្រើនមុខក្នុងរាងកាយ!

ការចុកពោះគ្នាយើងភាគច្រើនសង្ស័យទៅលើក្រពះច្រើនជាងគេ ប៉ុន្ដែមិនដូច្នោះទេ ការចុកនៅត្រង់បរិវេណពោះ គឺជាសញ្ញានៃបញ្ហាប្រព័ន្ធរំលាយអាហារក្នុងនោះមាន ក្រពះ ពោះវៀន ថ្លើម លំពែង ប្រមាត់ ករណីខ្លះអាច ឈាន​ទៅដល់តម្រងនោម ក៏មានដែរ នេះសម្រាប់រោគសញ្ញាចុកពោះតែមួយមុខ។ដូច្នេះប្រសិនបើមានអាការៈចុកពោះ ហើយទៅជួបគ្រូពេទ្យ ពេលនោះគ្រូពេទ្យនឹងផ្ដោតសំខាន់ទៅលើទីតាំង​៤​កន្លែងដែលបានឈឺ ដូចជាការឈឺនៅផ្នែកខាងឆ្វេង ខាងស្ដាំ ខាងលើ និង ខាងក្រោមពោះ ព្រោះតំបន់ទាំង​បួននេះអាចបង្ហាញពីសញ្ញាអាការៈណាមួយ នៃប្រព័ន្ធរំលាយអាហារ និង សរីរាង្គផ្សេងទៀត។ប្រសិនជាអ្នកឈឺពោះនៅផ្នែកខាងលើខាងស្ដាំ គឺជាសញ្ញានៃ​បញ្ហាលើសរីរាង្គថ្លើម អាចជាថង់ទឹកប្រមាត់ ឬបំពង់ទឹកប្រមាត់ មានបញ្ហាអ្វីមួយ បើតម្រងនោម នៅផ្នែកខាងស្ដាំដូចគ្នា ប៉ុន្ដែនៅខាងក្រោយ។ ជំងឺដែលពាក់ព័ន្ធថ្លើម ឬប្រមាត់មាន​ដូចជា៖ចុកពោះនៅខាងឆ្វេងខាងលើគឺជាផ្នែកក្រពះ និង លំពែង។ បើតម្រងនោមខាងឆ្វេងស្ថិតនៅផ្នែកខាងក្រោយ បើបេះដូង និងសួតនៅខាងឆ្វេងស្ថិតនៅពីលើ។ ជំងឺដែលសង្ស័យមានដូចជា៖ឈឺពោះផ្នែកខាងក្រោមភាគច្រើនសំដៅទៅដល់ពោះវៀនតូច និងពោះវៀនធំ ប៉ុន្ដែក្នុងករណីខ្លះវាអាចទាក់ទាក់ទងនឹងបង្ហួរនោម អូវែ ឬស្បូនផងដែរ។ មូលហេតុបង្កឲ្យឈឺពោះមានដូចជា៖ក្នុងករណីដែលឈឺនៅជ្រុងខាងឆ្វេងផ្នែកខាងក្រោម មានលក្ខណៈច្បាស់លាស់នោះបង្ហាញថា មានជំងឺរលាកផ្នែកជញ្ជាំងពោះវៀន ផ្នែកខាងឆ្វេង ហើយបើឈឺនៅផ្នែកខាងស្ដាំគឺបណ្ដាលមកពីការរលាកនៅផ្នែកជញ្ជាំងខាងស្ដាំនៃពោះវៀន។ ក្នុងនោះវាអាចកើតមានទាំងពោះវៀនតូចនឹងពោះវៀនធំ។ ករណីមួយចំនួនទៀតនៃការឈឺចាប់ផ្នែកខាងក្រោមដូចគ្នា ចេញពីតំបន់អាងត្រគាក បណ្ដាលមកពី៖ការឈឺពោះខ្លះអាចកើតឡើងក្នុងរយៈពេលខ្លីហើយក៏បាត់ទៅវិញ ប៉ុន្ដែខ្លះអាចមានរយៈពេលយូរ ហើយញឹកញាប់ ដូច្នេះអ្នកជំងឺ​ត្រូវតែទៅជួបគ្រូពេទ្យជាចាំបាច់ ពិសេសប្រសិនបើការឈឺចាប់នោះពិបាកពន្យល់បានថា​ព្រោះ​អ្វីពិត​ប្រាកដ ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ឬមានផ្ទៃពោះជាដើម។ ម្យ៉ាងវិញទៀតប្រសិនបើការឈឺចាប់នោះមានរោគសញ្ញាអមមកជាមួយដូចជា៖ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet