បានតារានិករទាំងនេះជាសង្សារ ធានាថាសល់លុយ ព្រោះនៅតែផ្ទះទេ

យល់ដឹង៖ ប្រសិនបើអ្នកជាមនុស្ស Introvert អ្នកមិនចូលចិត្តចេញក្រៅនោះទេ ប៉ុន្តែមិនមែនមានន័យថា អ្នកមិនរួសរាយរាក់ទាក់នោះទេ។ អ្នកគ្រាន់តែចូលចិត្តរក្សាខ្លួនអ្នក ហើយអ្នកចូលចិត្តនៅផ្ទះ និងអានសៀវភៅ ជាជាងទៅបារ មើលកុន ឬភោជនីយដ្ឋានដើម្បីដើរលេងជាមួយមិត្តភក្តិមួយចំនួន។ 
រូបតំនាង
តោះមកស្គាល់តារានិករដែលចូលចិត្តនៅតែផ្ទះទេ ៖១. Virgo ♍️ Virgos មិនចូលចិត្តពិធីជប់លៀង ឬព្រឹត្តិការណ៍សង្គមទាល់តែសោះ។ ពួកគេចូលចិត្តនៅជាប់នឹងគ្រួសាររបស់ពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់ច្បាស់។២. Cancer ♋️ Cancer គឺប្រៀបដូចជាអ្នកចិញ្ចឹមបីបាច់ដ៏ល្អ ហើយជីវិតរបស់ពួកគេវិលជុំវិញផ្ទះ និងគ្រួសាររបស់ពួកគេ។ នៅចុងសប្តាហ៍ ពួកគេនឹងធ្វើកិច្ចការរបស់ពួកគេដោយរីករាយ និងចម្អិនអាហារសម្រាប់ដើម្បីគ្រួសារ។ ៣. Pisces ♓️ ពួកគេបារម្ភអំពីការខ្មាស់អៀនជាមួយខ្លួនឯង ក្នុងស្ថានភាពណាមួយនៃសង្គម ដែលជាមូលហេតុដែល ពួកគេសុខចិត្តនៅផ្ទះច្រើន និងរីករាយក្នុងការស្នាក់នៅ ក្នុងបរិយាកាសស្ងប់ស្ងាត់។៤. Capricorn ♑️ Capricorns មិនមែនជាប្រភេទមនុស្ស ដែលស្វែងរកពេលវេលាសប្បាយគ្រប់ពេលទេ។ ការងារ គឺជាអ្វីដែលពួកគេចង់ធ្វើ ហើយជីវិតរបស់ពួកគេវិលជុំវិញផ្ទះ ឬការិយាល័យរបស់ពួកគេតែប៉ុណ្ណោះ។ អត្ថបទដោយ ៖ Yukvey