៤ចម្លើយឥតខ្ជោះ ពេលគេសួរ «កាលយកប្តី»

  • សុក្រ ២៣ កញ្ញា, ២០២២ ១៦:១០
យល់ដឹង៖ ជាទូទៅ មនុស្សស្រីដែលដល់វ័យត្រូវរៀបការតែមិនទាន់រៀបការ តែងតែទទួលបាននូវសំណួរដ៏គួរឱ្យធុញទ្រាន់ជាច្រើន ជាពិសេស ទាក់ទងទៅនឹងការរៀបការ បើទោះបីជាមនុស្សដែលសួរនូវសំណួរទាំងនេះ មិនមានបំណងអាក្រក់ក៏ដោយ តែសំណួរទាំងនេះគឺផ្តល់នូវសម្ពាធជាខ្លាំង។ជាងនេះទៅទៀត មនុស្សស្រីគ្រប់រូបក៏មិនអាចទៅហាមឃាត់មាត់គេមិនឱ្យសួរអ្នកដែរ គឺមានតែអ្នកខ្លួនឯងត្រូវរៀនចេះទទួលយក ហើយផ្តល់នូវចម្លើយមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទៅកាន់មនុស្សដែលសួរអ្នក ព្រោះវាជាចម្លើយដ៏ឥតខ្ជោះបំផុត ដែលធ្វើឱ្យអ្នកសួរអ្នកហើយលែងចង់សួរទៀត។៤ចម្លើយឥតខ្ជោះ ពេលគេសួរ«កាលយកប្តី»៖១. «មិនមែនទាល់តែមានប្តី ទើបមានក្តីសុខទេ»
រូបតំណាង
ចម្លើយនេះអ្នកអាចយកទៅឆ្លើយជាមួយនឹងអ្នកដែលសួរអ្នកបាន ព្រោះថាវាជាការពិត មនុស្សស្រីមិនមែនទាល់តែមានប្តី ទើបមានក្តីសុខនោះទេ ផ្ទុយទៅវិញ មនុស្សស្រីខ្លះរៀបការហើយឈ្លោះគ្នាស្ទើរតែរាល់ថ្ងៃ រកក្តីសុខដាក់ខ្លួនមិនបាន អញ្ចឹងហើយ ចម្លើយនេះទាំងសមរម្យ និងអាចឱ្យមនុស្សដែលសួរអ្នកឈប់សួរអ្នកទៀតបាន។២. «ខ្ញុំរវល់រកលុយសិន គ្មានពេលគិតរឿងនេះទេ»
រូបតំណាង
មនុស្សស្រីសម័យនេះ មិនមែនដូចមនុស្សស្រីសម័យមុន ដែលចាំតែដល់វ័យត្រូវរៀបការឱ្យប្តីចិញ្ចឹមនោះទេ មនុស្សស្រីសម័យនេះមានទាំងសមត្ថភាព និងភាពពូកែរកលុយរបស់ខ្លួន ដូច្នេះបើមានគេសួរច្រើន ​ អ្នកអាចឆ្លើយបែបនេះបាន ព្រោះវាជាការពិត មនុស្សស្រីបើរៀបការទាំងគ្មានអ្វីនៅក្នុងខ្លួនទាល់តែសោះ រៀបការហើយនាំតែធ្វើឱ្យគេមើលងាយ។៣. ​«មិនទាន់ចង់រៀបការ»
រូបតំណាង
មនុស្សស្រីស្ទើរតែគ្រប់គ្នាទៅហើយ នៅពេលដែលដល់វ័យត្រូវរៀបការ គឺជៀសមិនផុតពីត្រូវបានគេសួរថា«កាលយកប្តី»ទេ ដូច្នេះហើយ អ្នកមិនចាំបាច់មានសម្ពាធអ្វីច្រើន នាំតែធ្វើឱ្យខ្លួនឯងគិតច្រើនទេ អ្នកអាចឆ្លើយថាអ្នកមិនទាន់ចង់ ព្រោះបើអ្នកមិនទាន់ចង់ផងនោះ ឱ្យបង្ខំចិត្តរៀបការបានយ៉ាងម៉េច អញ្ចឹងហើយ មិនចាំបាច់ពន្យល់ច្រើនទេ ឆ្លើយតែប៉ុណ្ណេះគឺគ្រប់គ្រាន់។៤. «ពេញចិត្តនឹងជីវិតនៅលីវ»
រូបតំណាង
ពិតណាស់ មិនមែនជីវិតមានគ្រួសារ អាចមានក្តីសុខដូចទៅនឹងជីវិតនៅលីវនោះទេ ហេតុនេះមនុស្សស្រី មានសិទ្ធក្នុងការចង់បានជីវិតបែបណាទៅតាមដែលខ្លួនគេចង់បាន ហើយមនុស្សស្រីគ្រប់រូប អាចឆ្លើយទៅកាន់អ្នកដែលសួរអ្នកបានថា អ្នកពេញចិត្តនឹងជីវិតបែបនេះ ដែលវាជាចម្លើយមួយធម្មតា ប៉ុន្តែអាចឱ្យអ្នកដែលសួរបានយល់ និងឈប់សួរអ្នកទៀត៕