មើលតាម MBTI តើអ្នកជាមនុស្សចូលចិត្តភាពជាក់ស្តែង ឬចូលចិត្តការស្រមើស្រមៃ?

តើមនុស្សដែលមានលក្ខណៈ Sensing និង Intuition គឺជាមនុស្សបែបណា? និងធ្វើការសម្គាល់បែបណា?១.​ SensingSensing គឺជាមនុស្សដែលមានចំណូលចិត្ត បែបពិតប្រាកដជាក់ស្តែង ជាមនុស្សដែលចូលចិត្តដោះស្រាយបញ្ហាជាមួយនឹងការពិត តាមរយ: ព័ត៌មានលម្អិតដែលទទួលបាន មនុស្សប្រភេទនេះ រីករាយក្នុងការស្វែងយល់ពីស្ថានភាពអ្វីមួយដែលកើតឡើង ពួកគេតាមដាន និងមានទំនាក់ទំនងព័ត៌មានជាជំហានៗ និងពេញចិត្តចំពោះតម្លៃនៃភាពប្រាកដនិយម និងសុភវិនិច្ឆ័យ។
រូបតំណាង
២. IntuitionIntuition គឺជាប្រភេទមនុស្ស ដែលមានចំណូលចិត្តអ្វីៗបែបអរូបី និងទ្រឹស្តី ពួកគេខ្វល់ខ្វាយអំពីអនាគតច្រើនជាងបច្ចុប្បន្ន ហើយគ្រោងនឹងផ្លាស់ប្តូរពិភពលោក ដោយការស្រមើស្រម៉ៃបែបអរូប ជាជាងរស់នៅដោយសាមញ្ញ មនុស្សប្រភេទនេះភាគច្រើន រៀងច្របូលច្របល់ និងពិបាកយល់បន្តិច ទៅតាមទម្លាប់នៃការរស់នៅរបស់ពួកគេ។
រូបតំណាង
ភាពខុសគ្នារវាង មនុស្ស Sensing និង IntuitionSensing រឺ ភាពជាក់ស្តែង• ជាមនុស្សចូលចិត្ត ចង់ដឹងការពិត• ចូលចិត្តស្វែងរកមើល ភាពពិតជាក់លាក់• ទទួលយកវិធីសាស្រ្ត ជាក់ស្តែង ជាជាងគ្រាន់តែការនិយាយ• ផ្តោតលើបច្ចុប្បន្ន ជាជាងអនាគត• តែងតែធានាថា អ្វីៗគឺដំណើរការក្នុងការអនុវត្ត នៃគម្រោងពិតជាក់ស្តែង• តែងតែប្រមូលការស៊ើបសង្កេត និងគិតអំពីសកម្មភាព។
រូបតំណាង
Intuition រឺ ការស្រមើស្រម៉ៃ• ចូលចិត្តស្វែងរកគំនិតថ្មីៗ• មិនចូលចិត្តផ្តោតលើអ្វីមួយសំខាន់ ចូលចិត្តមើលពិភពលោកបែបទូលំទូលាយ• ចូលចិត្ត យកការស្រមើលស្រមៃ មកនិយាយ និងវិភាគ• មិនផ្តោតលើបច្ចុប្បន្ន ចូលចិត្តគិតទុកជាមុន អំពីអនាគត• តែងតែធានាថា អ្វីៗដំណើរការតាមទ្រឹស្តី ដែលបានចារទុក• តែងតែប្រើក្របខណ្ឌតាមការគិត គំនិត ជាជាងមើលលើសកម្មភាពជាក់ស្តែង។
រូបតំណាង
ប្រសិនបើអ្នកចង់ដឹងថា អ្នកគឺជាមនុស្សប្រភេទ Sensing រឺ Intuition នោះ ចូរពិចារណាស្ថានភាពខាងក្រោម ៖១. តើអ្នកចូលចិត្តធ្វើ និងមើលសកម្មភាពជាក់ស្តែង ឬអានពីទ្រឹស្តីដែលគេចងក្រងទុក?២. តើអ្នកចូលចិត្តទៅរៀនអ្វីថ្មីៗ ដោយរបៀបណា?៣. តើអ្នកត្រូវការព័ត៌មានអ្វីខ្លះ នៅពេលដែលអ្នកចង់ទិញអ្វីមួយ?៤. តើអ្នកចូលចិត្តការពិតជាក់ស្តែង ឬការស្រមើស្រមៃ?៥. តើចូលចិត្តមើលការណែនាំប្រភេទណា ជាការល្អសម្រាប់អ្នក?
រូបតំណាង
ប្រភព : Internet