នរណា មានបំណងចង់ជិះផ្លូវជាតិ៥ វៀងឲ្យហើយ ពេលនេះ ស្ទះសាហាវណាស់

  • សុក្រ ២៣ កញ្ញា, ២០២២ ១៤:៥៦
ភ្នំពេញ៖ នាពេលព្រឹក ថ្ងៃទី ២៣ ខែកញ្ញា ទិដ្ឋភាពចរាចរណ៍ តាមផ្លូវចេញពីភ្នំពេញទៅខេត្ត គឺមានការកកស្ទះកកកុញខ្លាំង ដោយសារតែអ្នកដំណើរជាច្រើនបានសម្រុកទៅផ្លូវជាតិលេខ៥អា ដើម្បីធ្វើដំណើរកម្សាន្ត ក៏ដូចជាទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារនាថ្ងៃឈប់ខានមុខ។ជាក់ស្តែង ប្រជាពលរដ្ឋកំពុងសម្រុកធ្វើដំណើរទៅបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើត តាមបណ្តាខេត្ត ដោយប្រេីយាន្តជំនិះផ្ទាល់ខ្លួន បានធ្វើឲ្យចរាចរណ៍មានការស្ទះយ៉ាងខ្លាំង ដែលតាមរយៈវីដេអូមួយធ្វើការចែកចាយ បានដឹងឲ្យថា បងប្អូនមួយចំនួន បានសម្រុកជិះទៅស្របផ្លូវតែមួយ មិនទុកចន្លោះឲ្យអ្នកមកវិញនោះទេ។យ៉ាងណាមិញ បើសិនជាបងប្អូនមានគម្រោងជិះតាមផ្លូវជាតិ ៥អា សូមមេត្តា រកផ្លូវវៀង សម្រាប់ទុកធ្វើដំណើរ ជាពិសេសនោះ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនថាធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយដោយសុវត្ថិភាពផងដែរ៕សូមទស្សនាវីដេអូខាងក្រោម៖
រូបភាព
រូបភាព