ក្លិបទៅណា? Robertson ថា បើមិនបានចូលនិវត្តន៍នៅ Liverpool គេចង់បញ្ចប់អាជីពនៅក្លិបនេះ

អង់គ្លេស៖ ខ្សែការពារស្លាបឆ្វេង Andrew Robertson បានលើកឡើងថា ប្រសិនបើគេមិនបានចូលនិវត្តន៍ជាមួយ Liverpool នោះទេ នោះ គេចង់បញ្ចប់អាជីពជាមួយ Celtic។
កីឡាករ Andrew Robertson
ជាការពិតណាស់ Robertson ចាប់ផ្តើមអាជីពដំបូងជាយុវជនថ្នាលរបស់ Celtic នៅក្នុងឆ្នាំ ២០០៩ មុនពេលដែលគេព្យាយាមប្រឹងប្រែងរហូតដល់ជោគជ័យដូចសព្វថ្ងៃជាមួយ Liverpool។Robertson បាននិយាយថា៖គ្រប់ពេលដែលខ្ញុំទស្សនាការប្រកួតរបស់ Celtic ខ្ញុំតែងតែគិតអំពីការចូលនិវត្តន៍នៅទីនោះ។ យ៉ាងណាក៏ដោយ គំនិតដំបូងរបស់ខ្ញុំ គឺ ចង់ចូលនិវត្តន៍នៅ Liverpool៕
កីឡាករ Andrew Robertson