ឃេីញហេីយស្អាតណាស់​ បទកំពុងផ្ទុះ​ ចំរើន​ សុភ័ក្ត្រ​ យកមកបកស្រាយឡេីងវិញកាន់តែពីរោះ(មានវីដេអូ)

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មិនថានៅលើបណ្ដាញសង្គម ហ្វេសប៊ុក ឬតិកតុកនោះទេ សង្គេតឃើញថាមានការផ្ទុះនៅបទបម្រៀងមួយបទមានចំណងជើងថា«មហាសណ្ដុំ» ដែលជាសំនៀងដើមរបស់ លោកស្រី ហ៊ឹម ស៊ីវន ដោយសារតែ អ្នកលក់អនឡាញម្នាក់ បានយកបទនេះទៅកាត់ដាក់ស្ទើរគ្រប់វីដេអូរបស់ខ្លួន។យ៉ាងណាមិញ បន្នាប់ពីឃើញមានការល្បីល្បាញផ្ទុះកក្រើក ពេញបណ្ដាញសង្គមបែបនេះ ស្រាប់តែថ្មីៗនេះ កញ្ញា ចំរើន សុភ័ក្ត្រ បានលើកយកមកបកស្រាយ សារជាថ្មី យ៉ាងពីរោះរណ្ដុំតែម្ដង ជាមួយនឹងទឹកដមសម្លេងបែបស្អកតិចៗទៀតនោះ រឹតតែធ្វើឲ្យបទចម្រៀងមួយនេះកាន់តែពីរោះប្លែកអារម្មណ៍។ជាមួយគ្នានេះ ក្រោយពីបានស្តាប់ កញ្ញា ចំរើន សុភ័ក្ត្រ បកស្រាយនូវបទ«មហាសណ្ដុំ»នេះឡើងវិញហើយ អ្នកស្តាប់នាំគ្នាសរសើរទឹកដមសម្លេងរបស់ កញ្ញា ព្រាតតែម្ដង មិនថាបទបែបណា ក៏តារាស្រីរូបនេះនៅតែច្រៀបបានពីរោះ៕សូមទស្សនារូបភាពខាងក្រោម៖
ចំរើន សុភ័ក្រ្ត
ចំរើន សុភ័ក្រ្ត
ចំរើន សុភ័ក្រ្ត
ចំរើន សុភ័ក្រ្ត