រាងឡើងដូច១៨ ធាតុពិត លោកតា ៨១ហើយ សាច់ឡើងណែន

  • សុក្រ ២៣ កញ្ញា, ២០២២ ១៣:៥២
ភ្នំពេញ៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោកតាម្នាក់ មកពីទីក្រុងភ្នំពេញ បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក ជុំវិញនូវ សកម្មភាពលេងកីឡារបស់លោកតា បើទោះបីជាគាត់មានអាយុ ៨១ ឆ្នាំក៏ដោយ ក្រោយពីបុរសម្នាក់ បានថតឡើង និងយកទៅបង្ហោះចែកចាយ។ជាក់ស្តែង តាមរយៈវីដេអូឃ្លីខ្លី បានបង្ហាញឲ្យឃើញថា លោកតាម្នាក់នោះ ស្ថិតក្នុងសម្លៀកបំពាក់ខោខ្លី ដោះអាវ ជាមួយនឹងស្បែកជើងប៉ាត់តា និងមានភាព រហ័សរហួនជាមួយ ក្នុងការលេងកីឡា លើកដុំដែក ហើយអ្នកទៅហាត់ប្រាណ សុទ្ធសឹងតែមានអាយុស្មើនឹងចៅរបស់លោកតាផងដែរ។តួយ៉ាង សម្រាប់ការលេងកីឡាហាត់ប្រាណនេះ លោកតា បានចូលរួមហាត់ប្រាណជានិច្ច តាំងពីលោកតានៅក្មេង មកម្លេះ ម៉្យាងវិញទៀត បើសង្កេតមើលរូបរាង សាច់ដុំ យ៉ាងតឹងណែន បញ្ចេញសាច់សខ្ចីម៉ងខៃ គ្មានស្នាមជ្រីវជ្រួញបន្តិច ក៏ដូចជាយារធ្លាក់ ដោយមិនសមសោះ ថាលោកតាមានអាយុ ៨១ឆ្នាំ ហើយ៕សូមទស្សនាវីដេអូខាងក្រោម៖
@hulradynarody Replying to @អន សខណ193 ♬ original sound - HulRadynaro
@hulradynarody Replying to @ស្មាន ♬ original sound - HulRadynaro
@hulradynarody Replying to @julio #voiceeffects ♬ original sound - HulRadynaro