គ្រាន់តែតារាម្នាក់នេះ ប្រកាសលក់ទូរស័ព្ទសោះ មានគេសុំទិញតម្លៃ ជាង១ម៉ឺនដុល្លារ​ ព្រោះក្នុងទូរស័ព្ទ មានរូប និងវីដេអូ...

ថៃ៖ ថ្មីៗនេះ យោងតាមកាសែត Thethaiger បានរាយការណ៍ថា តារាម៉ូដែល Kanokyada Jitampon បានប្រកាសលក់ទូរស័ព្ទ iPhone 12 Pro Max ចាស់របស់នាង ជាមួយនឹងរូបថតនៅក្នុងនោះ ចំនួន ៣០០០០ និងរួមទាំងវីដេអូ ចំនួន ៤០០០ ។ ក្នុងនោះដែរ តារាម៉ូដែលវ័យ ២៦ ឆ្នាំរូបនេះ បានបង្ហោះរូបថតទូរស័ព្ទរបស់ខ្លួន ជាមួយនឹងសាររៀបរាប់ថា លក់ iPhone 12 Pro Max ដើម្បីទិញ iPhone 14 ។ ហើយ ទូរស័ព្ទនេះរួមបញ្ចូលទាំងរូបថត និងវីដេអូរបស់នាង ដែលក្នុងតម្លៃមួយអាចចរចារគ្នាបាន។យ៉ាងណាមិញ ការ​បង្ហោះ​របស់​នាង​ ក៏បាន​រីក​រាល​ដាល​លើ​បណ្ដាញ​សង្គម​ថៃ ដោយ​ទទួល​បាន​ការ​ចែក​រំលែកខ្ទង់ ១ ៨០០ ខណៈដែល Kanokyada ក៏​បាន​បញ្ជាក់​ដែរ​ថា នាង​នឹង​មិន​លុប​រូបភាព ឬ​វីដេអូ​ណា​មួយ​ នៅ​ក្នុងទូរស័ព្ទចាស់​របស់​នាង​ឡើយ មុន​នឹង​ប្រគល់​ឱ្យ​ម្ចាស់​ថ្មី។ លើសពីនេះ តារាម៉ូដែល Kanokyada ថែមទាំងបានសារភាពថា បន្ទាប់ពីបានចែករំលែកការបង្ហោះនេះហើយដែលគ្រាន់តែដើម្បីលេងសើចនោះ ប៉ុន្តែក៏មានមនុស្សជាង ៣០០០ នាក់ បានផ្ញើសារទៅសួរតម្លៃ ដោយក្នុងនោះ មានបុរស​ម្នាក់​បាន​ឲ្យ​តម្លៃរហូតដល់ ៤០០,០០០ បាត (ប្រហែល ១០,៧០០ ដុល្លារ) ប៉ុន្តែ​នាង​មិន​ព្រម​លក់​ទេដែលមានការបញ្ជាក់បន្ថែមថា នាង​អាច​លក់​ទូរស័ព្ទ​នេះបាន​ ប្រសិន​បើ​នាង​ទទួល​បាន​តម្លៃ​ត្រឹម​ត្រូវ។ប្រភព៖ Zingnewsសូមទស្សនារូបភាពខាងក្រោម៖ 
Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada