ជិតចាកចេញមែនហើយ! កីឡាករ Man UTD រូបនេះទំនងជាមិនបានចូលលេងឲ្យក្លិបទៀតទេ

អង់គ្លេស៖ ខ្សែការពារ Phil Jones ទំនងជាមិនបានចូលលេងឲ្យក្រុមបិសាចក្រហម Manchester United ទៀតនោះឡើយ នេះបើយោងតាមការរាយការណ៍ពី ESPN ។
ខ្សែការពារ Phil Jones
Jones ជាកីឡាករដែលត្រូវបានគេបំភ្លេចចោលដោយគេបានអវត្តមានតាំងពីការប្រកួតទល់នឹង Liverpool នាខែមេសាមកម៉្លេះ គឺកំលុងពេលលោក Ralf Rangnick ដឹកនាំដោយសារបានរបួស។
ខ្សែការពារ Phil Jones
Phil Jones ក៏ពុំមានឈ្មោះក្នុងក្រុម Manchester United ក្នុងការប្រកួតរដូវកាលថ្មីនៅ Premier League នេះដែរដូច្នេះគេពុំអាចចូលលេងនៅក្នុងក្របខណ្ឌនេះបានទេ។
ខ្សែការពារ Phil Jones
យ៉ាងណាមិញ Jones នៅតែមានឱកាសអាចត្រូវបញ្ចូលឈ្មោះនៅកំលុងខែមករាឆ្នាំ២០២៣ខាងមុខប៉ុន្តែគេសង្ស័យថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះអាចនឹងមិនបានបង្ហាញខ្លួនឲ្យ Manchester United ទៀតទេព្រោះនៅរងរបួស។
ខ្សែការពារ Phil Jones
កុងត្រារបស់ Jones នឹងអស់សុពុលភាពនៅខែមិថុនាឆ្នាំ២០២៣ខាងមុខហើយ Man UTD ទំនងជាមិនបន្តកុងត្រាដល់គេទៀតនោះឡើយ៕