ចូលរួមសោកស្ដាយ តារាសម្ដែង Jung Joong Ji ទទួលម.រ..ណ.ភាពទាំងវ័យក្មេង

កូរ៉េខាងត្បូង៖ កាលពីនៅថ្ងៃទី ២២ ខែកញ្ញាកន្លងទៅនេះ ដោយយោងតាមសារព័ត៌មាន Wikitree បានបង្ហាញពីដំណឹងដ៏ក្រៀមក្រំ ដែលបានរាយការណ៍ថា តារាចម្រៀង និងជាតារាសម្តែង លោក Jung Joong Ji បានទទួលម.រ.ណ.ភាព ក្នុងអាយុ ៣០ ឆ្នាំ។ក្នុងនោះដែរ តាមរយៈក្រុមគ្រួសាររបស់តារាប្រុសរូបនេះ បានឲ្យដឹងថា រូបលោក បានទទួលម.រ.ណ.ភាព​ កាលពីថ្ងៃទី ៩ ខែកញ្ញាមកម្លេះ ដែលមានរយៈពេល ៤ ថ្ងៃបន្ទាប់ពីថ្ងៃខួបកំណើតរបស់លោក។ ហើយពិធីបុណ្យស.ព ក៏បានធ្វើឡើង នៅវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ១១ ខែកញ្ញា។មិនត្រឹមតែប៉ុណ្ណោះ នៅលើទំព័រផ្ទាល់ខ្លួន របស់ម្តាយ តារាប្រុស លោក Jung Joong Ji ក៏បានប្រកាស ជាមួយនឹង ​រូបភាព​ឱបរូបថតតារា​ចម្រៀង​ប្រុសរូបនេះ ដោយបានលើកឡើង​ថា៖ នេះគឺជាម្តាយរបស់ Jung Joong Ji ។ កូនប្រុសរបស់ខ្ញុំ Joong Ji បានយកជី.វិតរបស់ខ្លួនទៅហើយ។ ខ្ញុំមិនអាចបង្ហាញពីអារម្មណ៍របស់ខ្ញុំបានទេនៅពេលនេះគួររំឮកផងដែរថា តារាប្រុស Jung Joong Ji គឺជាតារាចម្រៀង និងតារាសម្ដែង ដែលកាលពីឆ្នាំ ២០១៧ រូបលោកបានចូលរួមក្នុងកម្មវិធីជ្រើសរើសសមាជិកក្រុមបុរស ក្នុងកម្មវិធី Produce 101 រដូវកាលទី២ ។ ហើយក្រៅពីតន្ត្រី តារាប្រុសរូបនេះ ក៏មានសកម្មភាពក្នុងវិស័យសម្តែងផងដែរ៕ប្រភព៖ Zingnewsសូមទស្សនារូបភាពខាងក្រោម៖ 
Jung Joong Ji
Jung Joong Ji
ម្ដាយ Jung Joong Ji