មានរឿងអី? លោក Ten Hag បានប្រាប់កុំឲ្យកូនក្រុមពីររូបនេះប្រជែងគ្នាខ្លាំងពេក

អង់គ្លេស៖ លោក Erik Ten Hag បានស្នើសុំឲ្យ កីឡាករ Tyrell Malacia និង Antony កុំប្រជែងគេខ្លាំងពេកកំលុងពេលហ្វឹកហាត់។
កីឡាករ Tyrell Malacia និង Antony
Manchester United បានទិញយក Malacia ពី Feyenoord កាលពីរដូវក្ដៅកន្លងមក ដូចគ្នានឹង Antony ដែលក្លិបបានចាយលុយជាង១០០លានដុល្លារទិញយកគេ។
កីឡាករ  Christian Eriksen, Tyrell Malacia និង Antony
ដោយសារអ្នកទាំងពីរធ្លាប់លេងនៅលីគប្រទេស ហូឡង់ និងជាគូប្រជែងក្នុងលីគដូច្នេះទើបលោក Ten Hag មិនចង់ឲ្យពួកគេប្រជែងគ្នា។
កីឡាករ Tyrell Malacia និង Antony
កីឡាករ Tyrell Malacia និង Antony
Tyrell Malacia បានបង្ហើបប្រាប់ Sky Sports ថា៖ នៅពេល Antony មកដល់ក្លិប អ្វីដំបូងគេដែលគ្រូបង្វឹកនិយាយគឺ អ្នកទាំងអស់គ្នាកុំលេងកាចដាក់គ្នាពេក។គេជាកីឡាករល្អមួយរូប ហើយខ្ញុំចូលចិត្តលេងទល់នឹងគេ។ ហើយឥលូវខ្ញុំបានលេងជាមួយគេគឺវាពិតជាអស្ចារ្យ។
ខ្សែការពារ Tyrell Malacia