កីឡាករ Barca រូបនេះថាគេគ្មានថ្ងៃផ្លាស់ទៅលេងនៅ R.Madrid ទេ

អេស្ប៉ាញ៖ ខ្សែបម្រើ Nico Gonzalez បានបង្ហើបឲ្យដឹងថា រូបគេនឹងគ្មានថ្ងៃផ្លាស់ទៅក្លិប Real Madrid នោះទេព្រោះតាំងពីក្មេងមក គេជាអ្នកគាំទ្រធំរបស់ក្រុម Barcelona ។
ខ្សែបម្រើ Nico Gonzalez
Nico បានចាកចេញពី Barca ទៅលេងខ្ចីជើងនៅ Valencia ក្នុងរយៈពេលមួយរដូវកាល ប៉ុន្តែមុនចាកចេញគឺ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចុះកុងត្រាថ្មីជាមួយក្លិប Barca រហូតដល់ឆ្នាំ២០២៦។
ខ្សែបម្រើ Nico Gonzalez
យ៉ាងណាមិញ ពេលគេសួរថា តើគេធ្លាប់គិតចង់ផ្លាស់ទៅក្លិប Real Madrid ដែលជាក្រុមគូប្រជែងធំរបស់ Barcelona ដែរឬទេ? Nico Gonzalez បានឆ្លើយថា៖ Real Madrid? អត់ទេ ខ្ញុំជាអ្នកគាំទ្ររបស់ Barca តាំងពីខ្ញុំនៅក្មេង។ ខ្ញុំពិតជាសប្បាយចិត្តនៅ Valencia ខ្ញុំក៏សប្បាយចិត្តនៅ Barca ដែរតែខ្ញុំមិនគិតថាខ្លួនឯងនឹងលេងឲ្យ Madrid ទេ។
ខ្សែបម្រើ Nico Gonzalez