Chiellini ថាគេអាណិតកីឡាករ Man UTD ម្នាក់នេះណាស់ព្រោះធ្វើអីក៏គេរិះ»_គន់

អ៊ីតាលី៖ ខ្សែការពារ Giorgio Chiellini បាននិយាយថារូបគេពិតជាក្រៀមក្រំជំនួស ខ្សែការពារ Harry Maguire ខ្លាំងណាស់ ព្រោះគេតែងតែទទួលបានការរិះគន់ពីសំណាក់អ្នកគាំទ្រ។
ខ្សែការពារ Harry Maguire
Maguire តែងតែត្រូវអ្នកគាំទ្របិសាចក្រហមរិះគន់ជារឿយៗដោយនិយាយថាគេលេងមិនសមនឹងតម្លៃខ្លួន ហើយនៅរដូវកាលនេះ គេក៏ត្រូវលោក Erik Ten Hag មិនដាក់ឲ្យចូលលេងញឹកញាប់ដែរ។
ខ្សែការពារ Harry Maguire
ដោយឡែក Chiellini គិតថា Maguire សមនឹងត្រូវលោក Gareth Southgate កោះហៅឲ្យចូលលេងនៅជម្រើសជាតិអង់គ្លេស។
ខ្សែការពារ Harry Maguire
Chiellini បាននិយាយប្រាប់ The Times ថា៖ ខ្ញុំពិតជាក្រៀមក្រំណាស់ចំពោះស្ថានភាពរបស់ Maguire ព្រោះគេជាកីឡាករដ៏ល្អម្នាក់។ ពួកគេទាមទារពីគេច្រើនណាស់ មិនមែនពួកគេចំណាយលុយ៨០លានទិញយកគេ ហើយគេត្រូវក្លាយជាកីឡាករល្អបំផុតក្នុងលោកទេ គឺវាមិនត្រឹមត្រូវឡើយ។ តម្លៃខ្លួនលើទីផ្សារវាពឹងផ្អែកលើរឿងជាច្រើនដែលអ្នកមិនអាចគ្រប់គ្រងបាន។វាមិនមែនជាកំហុសអ្នកនោះឡើយ។
ខ្សែការពារ Giorgio Chiellini