ទាំងនេះជា តារាប្រុសទាំង ៥ ដែលល្បីថា មានបបូរមាត់ស្អាតជាងគេ

កូរ៉េខាងត្បូង៖ ជាការពិត បបូរមាត់ក៏ជាចំណុចដ៏សំខាន់បំផុតមួយនៃមុខរបស់មនុស្សយើងម្នាក់ៗ បូករួមជាមួយការដែលមានលក្ខណៈពិសេសនៅលើមុខផ្សេងៗទៀត បបូរមាត់ក្រាស់ និងមានរាងបេះដូង ក៏កំពុងទទួលបានប្រជាប្រិយភាពនៅក្នុងជំនាន់បច្ចុប្បន្ននេះផងដែរ។ជាក់ស្ដែង ខាង​ក្រោម​នេះ ​ជា​តារា​ប្រុសកូរ៉េ​ទាំង ៥ នាក់ ដែល​មាន​បបូរ​មាត់​ស្អាត​បំផុត​ មានភាពប្លែក​មិន​ធ្លាប់​ឃើញ ដែលត្រូវបានអ្នកណាៗក៏សរសើរអំពីសម្រស់របស់ពួកគេជារឿយៗ៕១.Hyungwon (MONSTA X)បបូរមាត់របស់គេទាំងពីរ មានសភាពក្រាស ទូលាយពិតជាទាក់ទាញភ្នែកមែនទែន។
Hyungwon (MONSTA X)
២.Soobin (TXT)សមនឹងឈ្មោះហៅក្រៅ «កូនទន្សាយ» បបូរមាត់របស់ Soobin មានរាងកោង លេចធ្លោរមើលទៅដូចញញឹមគ្រប់ពេល។
Soobin (TXT)
៣.Jin (BTS)បបូរមាត់របស់ Jin តែងតែមើលទៅពេញស្អាត និងទន់ដូចផ្លែ cherry មួយផ្លែយ៉ាងដូច្នោះ។
Jin (BTS)
៤.BamBam (GOT7)ក្រុម GOT7 ភាគច្រើន សមាជិកម្នាក់ៗពិតជាមានបបូរមាត់ស្អាត ប៉ុន្តែយើងបានជ្រើសរើស BamBam ព្រោះរាងបបូរមាត់តូចស្អាតជាងគេ។
BamBam (GOT7)
៥.Juyeon (THE BOYZ)ដូច Soobin ពីមុនដែរ Juyeon ក៏មានបបូរមាត់ចង្អុលឡើងលើ ដែលមើលទៅគួរឲ្យទាក់ទាញ និងរួសរាយរាក់ទាក់មែនទែន។
Juyeon (THE BOYZ)
ប្រភព៖ koreaboo