ក្នុងដៃមានលុយរាប់លាន តែSelena មិនអាចទប់ទឹ.ក.ភ្នែ..ក ពេលនិយាយដល់រឿង៦ឆ្នាំមុន

បរទេស៖ កាលពីថ្ងៃទី ២០ ខែកញ្ញា កន្លងទៅនេះ តារាចម្រៀងស្រី Selena Gomez បានបង្ហាញពីវីដេអូ Teaser ឈុតខ្លីដំបូងនៃភាពយន្តឯកសារ អំពីដំណើរជីវិត និងត្រូវបានទស្សនិកជនជាច្រើនចាប់អារម្មណ៍ភ្លាមៗ ផងដែរ។នៅក្នុង Teaser មួយនេះ ពិតជាបានធ្វើឲ្យអ្នកគាំទ្រ ក្ដុកក្ដួលចិត្តជាមួយ Selena ពេលដែលបានឃើញតារាចម្រៀងស្រីរូបនេះ យំឥតឈប់ឈរ។ ជាពិសេស មានឈុតមួយ ហ្វេនៗអាចមើល​ឃើញពី​ស្នាម​ញញឹម​របស់​នាង​ដែរ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន រូបនាងក៏បានដួ.ល.​ទាំង​ស្រក់​ទឹក​ភ្នែកទៀតផង ដែលវាហាក់បីដូចជា បានបង្ហាញថា កាលពី ៦ ឆ្នាំមុន សំឡេង តារាស្រីរូបនេះ បានជួបបញ្ហាជាច្រើន មុននឹងអាចឈានទៅដល់ភាពជោគជ័យ ដូចសព្វថ្ងៃនេះ។ម៉្យាងវិញទៀត បន្ទាប់ពី Teaser ត្រូវបានបង្ហោះរួចមក តារាស្រី Selena ក៏បានចែករំលែកអំពីគំនិតរបស់ខ្លួន នៅលើបណ្ដាញសង្គម ដោយបានរៀបរាប់ថា៖គំនិតរបស់ខ្ញុំ និងខ្ញុំ ពេលខ្លះ យើងមិនចុះសម្រុងគ្នាទាល់តែសោះ ហើយមានពេលខ្លះដែលខ្ញុំពិតជាពិបាកដកដង្ហើម។ ប៉ុន្តែខ្ញុំ នឹងមិនផ្លាស់ប្តូរជីវិតរបស់ខ្ញុំទេយ៉ាងណាមិញ តាមរយៈនេះដែរ អាចនឹងបង្ហាញឲ្យឃើញ ពីរូបភាពខុសគ្នារបស់ Selena Gomez ជាមួយដំណើរត្រលប់មកវិញ ក្នុងរយៈពេល ៦ ឆ្នាំ បន្ទាប់ពីបានចូលទៅក្នុងភាពងងឹត។ ហើយភាពយន្តឯកសារនេះ ថែមទាំងបង្ហាញពីភាពងាយរងគ្រោះរបស់នាង ក៏ដូចជារបៀបដែលតារាចម្រៀងរូបនេះ អាចរកឃើញខ្លួនឯង ជាមួយនឹងភាពប្រសើរឡើងជាងមុន៕ប្រភព៖ Kenh14សូមទស្សនារូបភាពខាងក្រោម៖ 
Selena
Selena
Selena
Selena
Selena
Selena