ស្ងាត់ៗ Bayern គ្រោងនឹងដាក់សំណើទិញយកជើងខ្លាំងម្នាក់ពី Chelsea

  • ព្រហស្បតិ៍ ២២ កញ្ញា, ២០២២ ១៣:៤៦
អាល្លឺម៉ង់៖ ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់ទិញយកខ្សែបម្រើប្រយុទ្ធ Kai Havertz នៅរដូវក្ដៅឆ្នាំក្រោយនេះ។
កីឡាករ Kai Havertz
Havertz បានផ្ទេរពី Bayer Leverkusen មកកាន់ Chelsea កាលឆ្នាំ២០២០ ដោយគេបានរួមចំណែកស៊ុត១គ្រាប់យ៉ាងសំខាន់នៅវគ្គផ្ដាច់ព្រ័ត្រ Champions League រដូវកាល ២០២០/២១ ជួយឲ្យ Chelsea ក្លាយជាម្ចាស់ពាននេះបានសម្រេច។
កីឡាករ Kai Havertz
Havertz នៅសល់កុងត្រាស្នាក់នៅទឹកដី Stamford Bridge ចំនួន៣រដូវកាលទៀត ដោយមកទល់ពេលនេះរូបគេបានជាប់ជម្រើស១១នាក់ដំបូងទៀងទាត់។
កីឡាករ Kai Havertz
យ៉ាងណាមិញ សារព័ត៌មាន Si & Da Talk Chelsea បានចុះផ្សាយថា Bayern Munich ចង់បាន Havertz ណាស់ ព្រោះក្លិបកំពុងត្រូវការខ្សែប្រយុទ្ធជាចំបាច់សម្រាប់មកបំពេញកន្លែងរបស់ Robert Lewandowski
កីឡាករ Kai Havertz