អ្នកណាគេ? Ferdinand គិតថា Man UTD នឹងលក់កីឡាកររូបនេះចេញនារដូវកាលក្រោយ

  • ព្រហស្បតិ៍ ២២ កញ្ញា, ២០២២ ១៣:០៤
អង់គ្លេស៖ លោក Rio Ferdinand ជឿជាក់ថា លោក Erik ten Hag នឹងយល់ព្រមអនុញ្ញាតឲ្យ Harry Maguire ចាកចេញពីក្លិបក្រោយបញ្ចប់រដូវកាលនេះ។ 
ជាការពិតណាស់ បន្ទាប់ពីបរាជ័យទល់នឹង Brentford ក្នុងលទ្ធផល ៤ទល់នឹង០ នាពេលថ្មីៗនេះ គឺ ចាប់តាំងពីពេលនោះមក Maguire តែងតែស្ថិតនៅកៅអីបម្រុងជានិច្ចក្នុងការប្រកួតក្របខណ្ឌ Premier League ខណៈ លោក Erik ten Hag បានប្រើប្រាស់ Raphael Varane និង Lisandro Martinez ឲ្យចាប់ដៃគូគ្នានៅតំបន់កណ្តាលវិញ ហើយ ការដែលបាត់បង់ឪកាសបង្ហាញខ្លួនលើទីលាននេះហើយ ក៏កើតចេញជាពាក្យចចាមអារ៉ាមថា កីឡាករសញ្ជាតិអង់គ្លេសខាងលើទំនងជាអាចនឹងចែកផ្លូវជាមួយក្រុមក្រោយចប់រដូវកាលនេះ។លោក Ferdinand បាននិយាយថា៖ប្រសិនបើមានអ្នកចង់បាន Maguire ខ្ញុំគិតថាលោក Ten Hag នឹងយល់ព្រមឲ្យគាត់ចាកចេញ។ ប្រសិនបើគាត់មិនបានលេងទេ នោះ ខ្ញុំគិតថាគាត់នឹងចង់ចាកចេញ ពីព្រោះគាត់មិនចង់ស្ថិតនៅកៅអីបម្រុងទេ៕