រឿងភាគចិនល្បីៗដែលកំពុងផ្ទុះខ្លាំងនៅលើកម្មវិធី JaikonTV

ភ្នំពេញ៖ រវល់ធ្វើការពេកភ្លេចៗខ្លួនជិតដល់ថ្ងៃឈប់សម្រាកគេងផ្ទះទៀតហើយ អត់មានអីធ្វើមែនអត់? ម៉ោះ ថ្ងៃនេះសូមណែនាំរឿងភាគចិនខ្លះៗជូនប្រិយមិត្តទស្សនាលេងៗកែអផ្សុក ព្រោះមិនត្រឹមតែល្អមើលទេនៅទស្សនា Free ទៀត។ សួរថាអេមអត់? អូ ភ្លេចប្រាប់រឿងទាំងនេះក៏ទទួលបាន Rating ខ្ពស់ពីសំណាក់អ្នកទស្សនាដែរណា។
១. រឿង គ្រូពេទ្យកោសល្យវិច័យឈីនមីង (Dr. Qin)
រឿង គ្រូពេទ្យកោសល្យវិច័យឈីនមីង (Dr. Qin)
ជារឿងដែលទទួលបានការទស្សនាច្រើនជាងគេនៅលើកម្មវិធី JaikonTV។ សាច់រឿងទាំងមូលនិយាយពីភារកិច្ចរបស់គ្រូពេទ្យកោសល្យវិច័យទាំង៣រូប ដែលធ្វើការស៊ើបអង្កេតករណីចម្លែកៗដែលកើតមានឡើងក្នុងសង្គមដើម្បីវែកញែកស្វែងរកយុតិ្តធម៌ដល់ជនរងគ្រោះ។ ​ក្នុងរឿងនេះដែលក៏មាន​បន្ថែមនូវឈុតឆាកកំប្លែងលាយឡំជាមួយរូបភាពរន្ធត់ និងសាហាវច្រើន ដែលធ្វើឲ្យអ្នកទស្សនា​ជក់ចិត្តដិតអារម្មណ៍ជាមួយរឿងមួយនេះ។​ទស្សនា Trailer ២. រឿង ចិត្តសឿងស្រឡាញ់ខ្ញុំមក (Love Me If You Dare) 
រឿង ចិត្តសឿងស្រឡាញ់ខ្ញុំមក(Love Me If You Dare)
ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់លោក Wallace Huo ដែលគាត់ជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាព ខ្លាំងពីសំណាក់អ្នកគាំទ្រដោយសារតែសមត្ថភាពនៃការសម្ដែងរបស់គាត់។ ឥឡូវនេះមកជួបជាមួយគាត់ក្នុងរឿងថ្ មីដែលនិយាយអំពីការស៊ើបអង្កេតតាមរបៀបចិត្តវិទូផ្នែកឧក្រិដ្ឋកម្មដ៏អស្ចារ្យ។ លោក Wallace Huo ដើរតួជាអង្គ Simon គឺជាអ្នកចិត្តសាស្រ្តដែលគាត់ជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យ Maryland ហើយធ្វើការជាអ្នកវិភាគ និងជាទីប្រឹក្សាលើករណីហិង្សា របស់នាយកដ្ឋានប៉ូលីស។ទស្សនា Trailer  ៣. រឿង បេសកម្មឆ្លងភព (Serendipity)
រឿង បេសកម្មឆ្លងភព (Serendipity)
ជារឿងដែលទើបនឹងចេញក្ដៅៗសាច់រឿងបែ្លកថ្មីដែលនិយាយពីសមត្ថភាពពិសេសរបស់តួអង្គស្រីដែលអាចឆ្លងភពចូលទៅកាន់ពិភពសៀវភៅព្រេងនិទាននីមួយៗដើម្បីបំពេញបេសកម្មផ្សេងៗគ្នា។ដោយសារតែគ្មានជម្រើសនាងក៏បានសម្រេចចិត្តបំពេញភារកិច្ចហើយស្របគ្នានេះដែលនាងក៏បានដឹងអំពីអតីតកាលដែលបានបង្កប់នៅក្នុងព្រេងនិទាននោះ។ ទស្សនា Trailer ៤. រឿង ហ្គេមពិឃាដ (Die Now Drama) 
រឿង ហ្គេមពិឃាដ (Die Now Drama) 
មានដែលឆ្ងល់អ្វីទៅជា Parallel Universe? ចង់ដឹង Parallel Universe មានសភាពបែបម៉េចអត់?​ ងាកមកទស្សនាសាច់រឿងដែលនិយាយពីតួអង្គ Xia Chi​ ដែលជានិស្សិតសកលវិទ្យាល័យមួយនៅប្រទេសចិនមានមិត្តស្រីម្នាក់ឈ្មោះ Qing Zhi ស្រាប់តែបាត់ខ្លួន។​ XiaChi បានខិតខំក្នុងការស្វែងរកមិត្តស្រីរបស់គាត់តែជាអកុសលគាត់ និងមិត្តរបស់គាត់ក៏ត្រូវបានទាញចូលទៅក្នងពិភពហ្គេមដ៏គ្រោះថ្នាក់ ដែលពួកគេត្រូវប្រើជំនាញដោះស្រាយបញ្ហា និងបញ្ញាដ៏ខ្ពង់ខ្ពស់របស់ពួកគេ ដើម្បីឈ្នះការប្រកួតប្រជែង និងឈានទៅកម្រិតបន្ទាប់។ ស្សនា Trailer ៥. រឿង ស្រឡាញ់បានហាមប៉ះ វគ្គ១ & វគ្គ​២ (I Cannot Hug You I & II)
រឿង ស្រឡាញ់បានហាមប៉ះ វគ្គ១ & វគ្គ​២(I Cannot Hug You I & II)
បីសាចជញ្ជក់ឈាម​កាចៗ សម្លាប់មនុស្សស្រស់ៗ ឃើញហើយនៅឡើយបិសាចជញ្ជក់ឈាមបែបឃ្យូត មែនអត់? ម៉ោះ មកប្ដូរចំណីអារម្មណ៍ជាមួយរឿងភាគមួយនេះ ដែលជាប្រភេទរឿងកំប្លែងផ្ដោតសំខាន់លើតួអង្គឈ្មោះ Shiya ដែលជាបិសាចជញ្ជក់ឈាមស្រីសម័យថ្មីបែបឃ្យូតៗ ដែលទទួលបានថាមពលពិសេសដោយការប៉ះពាល់មនុស្ស។ទស្សនា Trailer  ៦. រឿង ជោគវាសនាកញ្ជ្រោងទេពទាំង៣ (Foxes In The Fan)
រឿង ជោគវាសនាកញ្ជ្រោងទេពទាំង៣(Foxes In The Fan)
ជា​រឿង​មនោសញ្ចេតនា​បែបបុរាណដែល​ដឹកនាំ​ដោយលោក Chen Yi ។ រឿងរ៉ាវនិយាយពីអ្នកគូររូប​ (Zheng Xuejing) ចៃដន្យបានទទួលជក់ទេពរាជវង្ស ហើយបានដោះលែងកញ្រ្ជោងទេពទាំងបីចូលទៅអាណាចក្រ ដ៏ធំល្វឹងល្វើយ។ ដោយឡែក បិសាចកញ្ជ្រោងតូចមួយបានមកឋានមនុស្សដើម្បីដោះបំណុល ដោយនាងបានធ្វើជាកូនក្រមុំជំនួសដើម្បីរៀបការជាមួយមេទ័ពឈាមត្រជាក់គឺ Gu Yu Fan
ចាំទស្សនាមើលថាតើស្នេហារវាងមនុស្សលោក និងបិសាចកញ្ជ្រោងនឹងទៅជាយ៉ាងណា? ទស្សនា Trailer ៧.​ រឿង ភារកិច្ចការពារក្រុងឆាងអាន (The Longest Day in Chang’an)
រឿង ភារកិច្ចការពារក្រុងឆាងអាន (The Longest Day in Chang’an)
នាសម័យបុរាណ ក្រុងឆាងអាន គឺជាបេះដូងនៃចក្រភពថាងរបស់ប្រជាជនទាំងអស់។ រួចបើងាកមកសាច់រឿងវិញនិយាយពីជីវិតរបស់លោក Zhang Xiaojing ដែលជាអតីតទាហាននៅក្នុងជួរកងទ័ព Longyou ដែលបានបម្រើការនៅព្រំដែននៃរាជវង្សថាង។ បន្ទាប់ពីឧប្បត្តិហេតុមួយដែលបានកើតឡើងគាត់ត្រូវបានគេចាប់ដាក់គុក និងកាត់ទោសប្រហារជីវិត ប៉ុន្ដែនាយកដ្ឋាន Jing'an Si (នាយកដ្ឋានសន្តិសុខទីក្រុង) ផ្តល់ការលើកលែងទោសពិសេស ២៤ ម៉ោង ដល់ Zhang ដោយគាត់ចាប់ភេរវករទាំងនោះមុនពេលថ្ងៃលិច។ បើ​គាត់​ជោគជ័យ គេនឹងដោះលែងឲ្យគាត់​មាន​សេរីភាព បើ​មិន​ដូច្នេះ​ទេគាត់​នឹង​ត្រូវ​គេ​ប្រហារជីវិត។ ទស្សនា Trailer ៨. រឿង ឈាមស្នេហ៍មុខកាំបិត (Bloody Romance)
រឿង ឈាមស្នេហ៍មុខកាំបិត(Bloody Romance)
សាច់រឿងបង្ហាញពីភាព​ច្របូកច្របល់​បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​រាជវង្ស​ថាង ដែលនិយាយពីតួអង្គស្រីដែលជាកូនស្រីរបស់គ្រូពេទ្យ ក្នុងសម័យអត់ឃ្លាន ពុករបស់នាងសុខចិត្តលក់នាងអោយទៅផ្ទះបង ដើម្បីតែដូរយកអង្កពីរបាវប៉ុណ្ណោះ។ នាងត្រូវគេធ្វើបាបរស់នៅទាំងត្រដាបត្រដួស ក្រោយ​ពី​រត់​គេច​ពី​សេចក្ដី​ស្លាប់​យ៉ាង​វេទនា ហើយចុងក្រោយនាងក៏ក្លាយជាឃាតកដ៏ឃោរឃៅម្នាក់។​ ទស្សនា Trailer ៩. រឿង ព្រះនាងតូចម្ចាស់ស្នេហ៍ (My Little Princess)
រឿង ព្រះនាងតូចម្ចាស់ស្នេហ៍(My Little Princess)
រឿងនេះនិយាយពីស្នេហាពេញទំហឹងតែម្ដង ដែលសាច់រឿងផ្ដើមចេញពីតួអង្គស្រីដែលជាអ្នកស្នងមរតកនៃគ្រួសារអ្នកមាន ប៉ុន្តែត្រូវប្រឈមមុខនឹងសម្ពាធគ្រួសារ ដែលបានដាក់កំហិតមកឲ្យនាងរៀបការដោយសារការយល់ច្រលំមួយបានកើតឡើង។ សាកទាយមើលថាជិវិតស្នេហារបស់នាងអាចដើរដល់ចំនុចណា​​?  ទស្សនា Trailer ១០. រឿង​ ព្រះអង្គម្ចាស់កំពូលស្នេហ៍ (My Dear Prince)
រឿង​ ព្រះអង្គម្ចាស់កំពូលស្នេហ៍(My Dear Prince)
ជាខ្សែរឿងស្នេហាហាក់ស្រដៀងនឹង រឿងព្រះនាងតូចម្ចាស់ស្នេហ៍ (My Little Princess) ប៉ុន្តែមានបន្ថែមនៅភាពកំប្លែងច្រើនដោយសាច់រឿងនេះនិយាយពីតួអង្គស្រីដើរតួ​ជា​ មនុស្ស​ស្រី​ធម្មតា ខណៈ​តួ​ប្រុស​ថ្មីនឹងដើរតួរជាមនុស្សដែលមានអត្តចរិកដូចព្រះអង្គម្ចាស់ម្ដងដោយសារតែគាត់ជាតារាល្បី។ ចាំមើលថាស្នេហារវាងមនុស្សធម្មតា និង តារានឹងទៅជាយ៉ាងណា?​ ទស្សនា Trailer