តែងខ្លួនសាមញ្ញៗ ឱក សុគន្ធកញ្ញា ស្អាតយកទៅណាមិនអស់

អូស្ត្រាលី ៖ ពិតណាស់ ក្រោយបញ្ចប់បេសកកម្មជាគណៈកម្មការក្នុងការប្រឡងចម្រៀង Cambodian Idolភ្លាម តារាចម្រៀង ឱក សុគន្ធកញ្ញា ហោះទៅប្រទេសអូស្ត្រាលីជាមួយស្វាមី និងកូនប្រុស ទៅជួបជុំប្អូនស្រីប្អូនប្រុសនិងអ្នកម្តាយជាទីស្រឡាញ់ ដែលកំពុងរស់នៅនិងបន្តការសិក្សានៅទីនោះ ក្រោយខានជួបគ្នាច្រើនឆ្នាំ។តួយ៉ាង ទៅលេងអូស្ត្រាលីម្តងនេះ រូបនាងមិនបង្ហើបអ្វីដល់ហ្វេនៗជាមុនឡើយ ជាក់ស្តែងដល់ទឹកទីនោះហើយ ទើបទម្លាយវីដេអូជួបជុំគ្រួសារ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលមិនស្ទើរ មិនតែប៉ុណ្ណោះ​ តាំងពីទៅដល់ រូបនាងតែងចំណាយពេលដើរលេងជាមួយគ្រួសារ ជះចំហាយកក់ក្តៅនិងមានសុភមង្គលជាខ្លាំង។ជាងនេះទៅទៀត ចំណាយលុយហោះជាលក្ខណៈគ្រួសារទៅដល់ក្រៅប្រទេស តារាស្រីរូបនេះ រើសយកការតុបតែងខ្លួនបែបសាមញ្ញៗ មិនឡូយឆាយដូចតារាគេឯង ប៉ុន្តែឈុតមួយណាក៏ស្អាតយកទៅណាមិនអស់ ឃើញរាងតូចច្រឡឹងទាក់ទាញអស់ទាស់។គួរបញ្ជាក់ផងដែរថា សមាជិកគ្រួសាររបស់តារាចម្រៀងស្រីរូបនេះ កំពុងតែរស់នៅក្រៅប្រទេសទាំងអស់ លើកលែងតែតារាស្រីរូបនេះប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងស្រុក ហេតុដូច្នេះហើយទើបការជួបជុំគ្រួសារម្តងនេះ រូបនាងហាក់មានភាពរីករាយខ្លាំង៕បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
  តារាចម្រៀង ឱក សុគន្ធកញ្ញា
  តារាចម្រៀង ឱក សុគន្ធកញ្ញា តារាចម្រៀង ឱក សុគន្ធកញ្ញា
  តារាចម្រៀង ឱក សុគន្ធកញ្ញា
  តារាចម្រៀង ឱក សុគន្ធកញ្ញា
  តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី