Nunez ត្រូវគេចំអ»_កឱ្យទៀតហើយ បន្ទាប់ពីស៊ុតបាល់ខុសទីជាង១០ម៉ែត្រ អំឡុងពេលហ្វឹកហាត់ជាមួយ អ៊ុយរូហ្គាយ (មានវីដេអូ)

  • ព្រហស្បតិ៍ ២២ កញ្ញា, ២០២២ ០៩:៤៤
បរទេស៖ ខ្សែប្រយុទ្ធ Darwin Nunez ត្រូវបានគេចំអកឱ្យទៀតហើយ បន្ទាប់ពីគាត់ស៊ុតបាល់ខុសទីជាង ១០ ម៉ែត្រ អំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយ អ៊ីរ៉ង់ នៅថ្ងៃស្អែកទី ២៣ និងជាមួយ កាណាដា នៅថ្ងៃទី ២៧ ខែ កញ្ញា ឆាប់ៗនេះ។
Darwin Nunez
ជាការពិតណាស់ Nunez បន្ទាប់ពីចាកចេញពី Benfica មកចូលរួមជាមួយ Liverpool នៅរដូវកាលនេះក្នុងតម្លៃ ១០០ លាន រូបគេហាក់មិនទាន់បានបង្ហាញសមត្ថភាពដ៏ឱ្យលេចធ្លោរណាមួយស្រាប់ក្រុមរបស់លោក Jurgen Klopp នោះទេ, ជាក់ស្តែង មួយរយៈមុនរូបគេត្រូវបានអ្នកគាំទ្ររិះគន់ច្រើនមែនទែន ដោយសារជារឿយៗគាត់តែងតែស៊ុតបាញ់ចាបញឹកញាប់ពេក។
Darwin Nunez
យ៉ាងណាមិញ ថ្មីៗនេះមានវីដេអូថ្មីមួយ ដែលត្រូវបានគេបង្ហោះឡើងនៅលើបណ្តាញសង្គម Twitter ក្នុងន័យចំអកទៅលើ Nunez បន្ទាប់ពីរូបគេស៊ុតបាល់ខុសទីជាង ១០ ម៉ែត្រ អំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ៕ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖