Felix ថាម្នាក់នេះជាខ្សែប្រយុទ្ធស្លាបល្អផ្ដាច់គេក្នុងលោក

  • ព្រហស្បតិ៍ ២២ កញ្ញា, ២០២២ ០៨:៤០
អឺរ៉ុប៖ ខ្សែប្រយុទ្ធ Joao Felix នៃក្លិប Atletico Madrid បាននិយាយថា ខ្សែប្រយុទ្ធ Neymar Jr. គឺជាខ្សែប្រយុទ្ធស្លាបដ៏ល្អផ្ដាច់គេក្នុងលោក។
Neymar ត្រូវបានគេចាត់ទុកថាជាតារាឆ្នើមម្នាក់ក្នុងពិភពបាល់ទាត់ដែលនៅរដូវកាលថ្មីនេះ ទម្រង់លេងរបស់គេហាក់ឡើងខ្ពស់ត្រដែតដោយស៊ុតបញ្ចូលទីបាន១១គ្រាប់និងបញ្ជូនបាល់៨គ្រាប់ហើយឲ្យក្លិប Paris Saint-Germain ។ Felix ដែលជាកីឡាករឆ្នើមរបស់ Atletico Madrid មិនទាន់បានជួបប្រកួតតទល់ជាមួយ Neymar នោះឡើយប៉ុន្តែគេទទួលស្គាល់ពីគុណភាពរបស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ។ Joao Felix បានឆ្លើយបែបនេះពេលគេសួរថានរណាជាខ្សែប្រយុទ្ធស្លាបល្អផ្ដាច់គេក្នុងលោក៖ Neymar.