មិនបាច់ថែមអំបិល មានស្លាបព្រា និងចាននេះ អាចជួយបង្កើនរសជាតិប្រៃបាន (មានវីដេអូ)

ជប៉ុន៖ អ្នកស្រាវជ្រាវរបស់ប្រទេសជប៉ុន បានបង្កើតស្លាបព្រា និងចាន ដែលពឹងផ្អែកលើថាមពលអគ្គិសនី ដើម្បីជួយធ្វើឲ្យអាហារមានរសជាតិប្រៃ ឬរសជាតិកាន់ឆ្ងាញ់ជាងមុន ដោយមិនចាំបាច់បន្ថែមអំបិលផងដែរ។ជាក់ស្ដែង អំបិល តែងតែបានជួយឲ្យអាហារមួយចំនួនមានរសជាតិឆ្ងាញ់ ប៉ុន្តែវាក៏ជាធាតុផ្សំដ៏.គ្រោះ.ថ្នា.ក់.ផងដែរ ប្រសិនបើការប្រើប្រាស់ច្រើនពេក ដែលអាចបណ្ដាលឲ្យមានបញ្ហាសុខភាព.ធ្ង.ន់.ធ្ង.រ ដូចជា.ជំ.ងឺ.លើ.ស.ឈា.ម ជំ.ងឺ.បេះ.ដូ.ង និង.ជំ.ងឺ.ដា.ច់.ស.រ.សៃ.ឈា.ម.ខួ.រ.ក្បា.ល.ជាដើម។ ទន្ទឹមនឹងនេះ ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Meiji និង Kirin Holdings បានធ្វើការអស់រយៈពេលច្រើនឆ្នាំមកហើយ សម្រាប់ការបន្ថែមរសជាតិអាហារ ដោយមិនចាំបាច់ប្រើអំបិល។ តួយ៉ាង ស្លាបព្រា និងចានឆ្លាតវៃនេះ មិនចាំបាច់ឲ្យអ្នកប្រើប្រាស់ ត្រូវតភ្ជាប់វាទៅនឹងការផ្គត់ផ្គង់ថាមពលរាល់ពេលប្រើប្រាស់ឡើយ ខណៈមានថាមពលថ្មសាក។ ហើយពួកវាអាចជួយធ្វើឲ្យអាហារមានរសជាតិប្រៃ១.៥ដង ដែលជាព័ត៌មានដ៏ល្អ សម្រាប់អ្នកចូលចិត្តបរិភោគប្រៃ និងស្រលាញ់សុខភាពជាចម្បងផងដែរ។យ៉ាងណា ផលិតផលនេះ នឹងត្រូវបានហៅឈ្មោះថា Erekisoruto (エレキソルト) និងត្រូវបានគេរំពឹងថា នឹងវាយលុកលើទីផ្សារជប៉ុន នៅដើមឆ្នាំក្រោយ។ ចំណែកតម្លៃវិញ មិនទាន់ត្រូវបានចេញផ្សាញជាផ្លូវការទេ៕ប្រភព: Odditycentralសូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
រូបភាព (credit to the owner)
រូបភាព (credit to the owner)
រូបភាព (credit to the owner)
រូបភាព (credit to the owner)
រូបភាព (credit to the owner)
រូបភាព (credit to the owner)