ប្រាក់ឈ្នួលអប្បបរមា​កម្មករនិយោជិត នឹងត្រូវតំឡើងដល់ ២០០ដុល្លារក្នុងមួយខែ នៅឆ្នាំ២០២៣

  • ពុធ ២១ កញ្ញា, ២០២២ ១៣:២៥
ភ្នំពេញ៖ នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា ចំនួន២០០ដុល្លារក្នុងមួយខែ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ ។សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បរមាថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣តទៅ។ ដោយឡែក ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវរក្សាទុកដដែល៕