គួរឲ្យគោរព! ផ្លូវស្ទះពេក វេជ្ជបណ្ឌិតរូបនេះ ទុកឡានចោល ហើយរត់៤៥នាទី ដើម្បី…

ឥណ្ឌា៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយ វេជ្ជបណ្ឌិតម្នាក់ មកពីមន្ទីរពេទ្យ Manipal Hospital ក្នុងរដ្ឋ Karnataka នៃប្រទេសឥណ្ឌា បានបង្កឲ្យមានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ក្រោយពីគាត់បានចតរថយន្ដចោល ខណៈដងផ្លូវមានការកកស្ទះខ្លាំងពេក ដើម្បីប្រញាប់ប្រញាល់រត់ទៅធ្វើការ.វះ.កា.ត់.ដ៏សំខាន់ជូនអ្នក.ជំ.ងឺ.ឲ្យបានទាន់ពេលវេលា។ នេះបើយោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មានអន្តរជាតិ indiatimes ចុះផ្សាយកាលពីសប្ដាហ៍មុន។ ជាក់ស្ដែង ក្នុងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកវេជ្ជបណ្ឌិត Govind Nandakumar បានស្ថិតលើដងផ្លូវដ៏កកស្ទះមួយខ្សែ និងបានគិតថា ប្រសិនបើគាត់រង់ចាំយូរតទៀត គាត់នឹងមិនអាចទៅមន្ទីរពេទ្យទាន់ពេលឡើយ ដូច្នេះគាត់ក៏សម្រេចចិត្តចាកចេញពីរថយន្ដ និងរត់តែម្ដង នៃរយៈចម្ងាយប្រហែល៣គីឡូម៉ែត្រ ក្នុងរយៈពេល៤៥នាទីឯណោះ។ ចំណែកឯរថយន្ដវិញ គាត់មិនមានការភ័យព្រួយឡើយ ព្រោះគាត់ក៏មានអ្នកបើកបរប្រចាំខ្លួនផងដែរ។ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិតបានឲ្យដឹងដែរថា គាត់មិនចង់ខ្ជះខ្ជាយពេលវេលាបន្ថែមទៀត ដើម្បីរង់ចាំការស្ទះចរាចរណ៍ទេ ដោយសារតែអ្នក.ជំ.ងឺ.របស់គាត់ មិនត្រូវបានអនុញ្ញាតឲ្យបរិភោគចំណីអាហារ រហូត​ដល់​ការ​វះកាត់​ត្រូវ​បាន​បញ្ចប់។ ហេតុដូច្នេះហើយ ទើបគាត់មិនចង់ឲ្យអ្នក.ជំ.ងឺ រួមទាំងគ្រួសាររបស់អ្នក.ជំ.ងឺ.ទន្ទឹងរង់ចាំយូរ។យ៉ាងណាមិញ នៅទីបំផុត ការ.វះ.កា.ត់.របស់លោកវេជ្ជបណ្ឌិត បានបញ្ចប់ដោយជោគជ័យ។ ចំណែកអ្នកជំងឺវិញ ក៏ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញដែរ បន្ទាប់ពីទទួលការ.វះ.កា.ត់.បានប៉ុន្មានថ្ងៃ។ ជុំវិញហេតុការណ៍ដ៏ប្រញាប់ប្រញាល់ខាងលើ មិនមែនជាលើកទីមួយរបស់លោកវេជ្ជបណ្ឌិតឡើយ ហើយគាត់ក៏ធ្លាប់បានដើរឆ្លងកាត់ផ្លូវរថភ្លើងទៀតផង៕ប្រភព: indiiatimesសូមទស្សនារូបភាពខាងក្រោម៖
លោកវេជ្ជបណ្ឌិត (cr to the owner)
លោកវេជ្ជបណ្ឌិត (cr to the owner)
សកម្មភាពនៃការរត់របស់គាត់
សកម្មភាពនៃការរត់របស់គាត់
សកម្មភាពនៃការរត់របស់គាត់