មានដឹងអត់ថា ភ្ជុំឆ្នាំនេះ ABA ចែកប្រាក់ 10,000 រៀល!

  • ពុធ ២១ កញ្ញា, ២០២២ ១១:៤៤
ភ្នំពេញ៖ អតិថិជន​ ABA​ Mobile​ ទាំងអស់​នឹងទទួលបានប្រាក់ 10,000 រៀល ពី ABA ភ្លាមៗ នៅពេលធ្វើការ​ផ្សព្វផ្សាយ​បន្ត​អំពី​ អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​សេវា​ធនាគារ​ ABA​ ដល់​មិត្តភក្តិ​ ក្រុម​គ្រួសារ​ និង​អ្នក​ដែល​មាន​តម្រូវការ​​!​ ការ​ចែករំលែក​ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​វប្បធម៌​ខ្មែរ​យើង​ ហើយ​ជា​ធម្មតា​ យើង​ប្រតិបត្តិ​បែប​នេះ​ មិន​ថា​មុន​ ក្រោយ ​ ឬ​អំឡុង​ពេល​ពិធីបុណ្យ​ទាន​នានា​នោះ​ឡើយ​។​ ជាមួយ​ ABA​ ការ​ប្រតិបត្តិ​វប្បធម៌​ចែករំលែក​ កាន់តែ​មាន​ភាព​ងាយស្រួល​។​ដើម្បីចូលរួមប្រម៉ូសិន ទទួលប្រាក់ 10,000 រៀល អ្នកគ្រាន់តែ៖1. បើកកម្មវិធី ABA Mobile របស់​អ្នក​ ចុច​ម៉ឺ​នុយ​ឆ្នូត​បីនៅ​ជ្រុង​ឆ្វេង​ខាងលើ2. រួច​ចុច​យកពាក្យ​ ណែនាំ​ដល់​មិត្តភក្តិ​ 3. ចុចលើពាក្យ ណែនាំ រួចផ្ញើ​លីង​ណែនាំទៅកាន់មិត្តភក្តិរបស់អ្នក
​អ្នក​អាច​ជួយ​អ្នក​ដែល​ទទួល​លីង​នោះ​ ក្នុង​ការ​បើក​ គណនី​រហ័ស​ និង​ដាក់​ប្រាក់​ចូល​គណនី​ថ្មី​នោះ​ក្នុង​ចំនួន​ណាមួយ​ ពេល​នោះ​ ទាំង​អ្នក​ណែនាំ​ និង​អ្នក​បើក​គណនី​រហ័ស​ នឹង​ទទួល​បាន​ទឹកប្រាក់​រង្វាន់​ ក្នុង​ម្នាក់ៗ​ 10,000​ រៀល​ នៅ​ក្នុង​ដំណាច់​ថ្ងៃ​ដែល​គណនី​បាន​បើក ​ និង​ដាក់​ប្រាក់​ចូល​ដោយ​ជោគជ័យ​នោះ​តែ​ម្ដង​!​ ទទួលយក​ អត្ថប្រយោជន៍​ក្នុង​ពេល​ប្រូ​ម៉ូ​សិន​នេះ​ ដើម្បី​ចែករំលែក​អ្វី​ដែល​ល្អៗ​ជាមួយ​គ្នា​។​ ​សិទ្ធិ​ចូលរួម​៖ អតិថិជន​ទាំងអស់​ដែល​កំពុង​ប្រើប្រាស់​ ABA​ Mobile​ និង​អតិថិជន​ថ្មី​ដែល​បើក​គណនី​រហ័ស​ ABA។​ ​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ 20​ កញ្ញា​ –​ 3 តុលា​ 2022 ​ដំណើរការ​ប្រូ​ម៉ូ​សិន​រង្វាន់​ទឹកប្រាក់​ 10,000​ រៀល​ សម្រាប់​ខ្លួន​អ្នក​ និង​ 10,000​ រៀល​ ទៀត ​ សម្រាប់​អ្នក​ដែល​ទទួល​ការ​ណែនាំ​ពី​អ្នក​ តាម​មុខងារ​ ណែនាំ​ដល់​មិត្តភក្តិ​ របស់​ ABA​ Mobile​ ដោយ​ប្រើ​លីង​ណែនាំ​នោះ​ ដើម្បី​បើក​គណនី​រហ័ស​ ABA​ ថ្មី​ រួច​បញ្ចូល​ទឹកប្រាក់​​ក្នុង​ចំនួន​ណាមួយ​ក្នុង​គណនី​ថ្មី​នោះ​។​លោកអ្នកដែលបើកគណនី​រហ័ស​ថ្មី​ អាច​បញ្ចូល​ទឹកប្រាក់​បាន​ តាម​រយៈ​ការ​ផ្ទេរ​ប្រាក់​ពី​អ្នក​ដែល​មាន​ ABA ​ ដូច​គ្នា​ និង​ផ្ទេរ​ពី​ធនាគារ​ផ្សេង​,​ ដាក់​ប្រាក់​តាម​ម៉ាស៊ីន​ ដូច​ជា​ម៉ាស៊ីន​ដាក់​ប្រាក់​ ឬ​ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់​,​ ផ្ទេរ​ប្រាក់​ពី​ Wing,​ TrueMoney,​ ឬ​គណនី​ Bakong​។៕អានបន្ថែមទីនេះ