ធនាគារ ហ្វីលីព សម្ពោធជាផ្លូវការសាខាកំបូល សម្រាប់អតិថិជននៅតំបន់សក្តានុពលថ្មី

  • ពុធ ២១ កញ្ញា, ២០២២ ១០:៤៦
ភ្នំពេញ ថ្ងៃទី​​២០ ខែកញ្ញា ឆ្នាំ ២០២២៖ ធនាគារ ហ្វីលីព ដែលជា​ធនាគារ​ពាណិជ្ជ ​មាន​សាខា​ច្រើនជាង​គេមួយ​នៅកម្ពុជា បានប្រកាស​ជាផ្លូវការនូវការបើកដំណើរការសាខាថ្មី សាខាកំបូល សម្រាប់​ផ្តល់ជូនសេវាកម្ម​ធនាគារ​ពេញលេញ និងសេវាកម្មហិរញ្ញវត្ថុ ដែលមានភាពងាយស្រួលដល់អតិថិជន។ សាខាកំបូល មានទីតាំងស្ថិតនៅផ្ទះលេខ A០៨-A០៩-A១០ ផ្លូវជាតិលេខ ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។សាខាកំបូលរបស់ធនាគារ ហ្វីលីព ស្ថិតក្នុងចំណោមសាខាសក្តានុពលជាច្រើន ដែលធនាគារមានគម្រោងបើកដំណើរការនៅក្នុងឆ្នាំ ២០២២នេះ។ សាខាថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែប ទៅតាមតម្រូវការនៃរាល់អតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល។
សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖•    ហិរញ្ញប្បទានពាណិជ្ជកម្ម
•    មូលប្បទានបត្រធនាគារ
•    សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស
•    ផលិតផល និងសេវាផ្សេងៗ។​សាខាកំបូល ត្រូវបានបំពាក់ជាមួយនឹងរចនាបថថ្មី ទាំងរូបរាងអាគារ កន្លែងរងចាំ បញ្ជរសម្រាប់បម្រើអតិថិជនប្រកបដោយផាសុកភាព និងចំណតរថយន្តយ៉ាងធំទូលាយ។ ជាងនេះទៅទៀត សាខាកំបូល ក៏បានបំពាក់នូវ អេក្រង់ LED នៅខាងមុខសាខា សម្រាប់ឲ្យអតិថិជនដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៤ អាចមើលវីដេអូដែលរៀបរាប់លម្អិតអំពីផលិតផល និងសេវាកម្មរបស់ធនាគារផងដែរ។
ដើម្បីអបអរសាទរការបើកដំណើរការសេវាធនាគារពេញលេញនៃសាខាកំបូល អតិថិជនទាំងអស់ដែលបើកគណនី ឬក្លាយជាអាជីវករទទួលទូទាត់តាមគណនីធនាគារ ហ្វីលីព ឬស្នើសុំឥណទានផ្សេងៗ នឹងទទួលបានកាដូអនុស្សាវរីយ៍ និងការផ្តល់ជូនពិសេសជាច្រើន។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៨៦ ៩៣០ ០០០/០៨៩ ៩៨៩ ៨១៨ (២៤/៧)៕​