មន្ទីរធនធានទឹក ខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ នៅតាមបណ្ដោយដងស្ទឹងស្រែង ត្រៀមបង្ការទឹកជំនន់

  • ពុធ ២១ កញ្ញា, ២០២២ ០៩:៤៤
សៀមរាប៖ យោងតាមការសង្កេត តាមដានស្ថានភាពអាកាសធាតុ ដែលបានវិវត្តជាក់ស្តែងជាបន្តបន្ទាប់របស់ក្រសួងធនធានទឹក និងឧតុនិយម បងបង្ហាញថា ភ្លៀងនៅតែបន្តធ្លាក់គ្របដណ្តប់ទូទាំងប្រទេស ដោយឡែក ខេត្តសៀមរាប ក៏បន្តទទួលរងនូវឥទ្ធិពលខាងលើនេះដែរ។ផ្អែកតាមស្ថានភាពដូចបានជម្រាបជូនខាងលើនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងស្រែង ក្នុងភូមិសាស្ត្រស្រុកស្រីស្នំ និងស្រុកក្រឡាញ់ មេត្តាត្រៀម​បង្កា និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕