ក្រុមហ៊ុន Nothing កំពុងបង្ហាញតម្រុយ នៃរូបភាព teaser ពីការបញ្ចេញឧបករណ៍ថ្មីទៀតហើយ

បរទេស៖ ក្រុមហ៊ុន Nothing បានបង្ហាញតម្រុយពីការបញ្ចេញផលិតផលទីបី បន្ទាប់ពីបានចេញលក់កាស Ear (1) និងទូរសព្ទ Phone (1) រហូត​មក​ដល់​ពេល​នេះ។ ក្រុមហ៊ុននេះទើបតែបញ្ចេញរូបភាព teaser ថ្មី នៅលើបណ្ដាញសង្គម Twitter អំពីឧបករណ៍មួយដែលមិនទាន់បញ្ចេញឈ្មោះ ដោយគ្រាន់តែដាក់ចំណងជើងថា 'sublime'។ ដោយផ្អែកលើការលេចធ្លាយថ្មីៗនេះ គេសង្ស័យថា ក្រុមហ៊ុន Nothing កំពុងបញ្ចេញរូប teaser នៃកាស Ear (2) ក៏ដូចជា Ear (1) Stick ដែរ។ ជាគោល មានការលេចធ្លាយជាច្រើនដង មកទល់នឹងពេលនេះ ដោយក្រុមហ៊ុន Amazon បានដាក់បញ្ជីផលិតផលកាសឥតខ្សែ មួយភ្លែត កាលពីខែកក្កដា។ គេមិនសូវដឹងច្រើនអំពីកាស Ear (2) ពេកទេ ប៉ុន្តែ Nothing បានត្រៀមដាក់បញ្ចេញវា និង Ear (1) Stick នៅក្នុងទីផ្សារជាច្រើន។ បច្ចុប្បន្ន វាហាក់ដូចជាមិនទំនង ដែលថាក្រុមហ៊ុន Nothing នឹងប្រកាសបង្ហាញទូរសព្ទថ្មីមួយទៀត ដោយលោក Carl Pei បានធ្វើការបញ្ចប់ពាក្យចចាមអារ៉ាមអំពីទូរសព្ទ Phone (1) Lite ដែលថាវាជាព័ត៌មានក្លែងក្លាយ៕
រូបភាព Teaser
ប្រភព: Notebookcheck