អីយ៉ា! Google បានបញ្ចេញ emoji មានចលនារបស់ Android ជាលើកដំបូងបំផុត

បរទេស៖ Google កំពុងធ្វើការលើ Emoji ជំនាន់ក្រោយ ដែលអាចប្រើបានដោយសេរី ដោយសារគម្រោង Noto Emoji របស់ខ្លួន។ ដំបូងគេ វាមាន emoji ថ្មីចំនួន31 សម្រាប់ដាក់នៅលើ Unicode 15.0 (សម្រាប់ចំនួនសរុប 3,664) ដែលទាំងអស់នេះ នឹងមាននៅលើប្រព័ន្ធប្រតិបត្តិការ Android ឆាប់ៗនេះ និងគម្រោងរបស់ Google ផ្សេងៗទៀត នៅដើមឆ្នាំក្រោយ។ ការធ្វើឲ្យប្រសើរឡើងដ៏ធំបំផុតមួយ គឺជាការគាំទ្រ ដើម្បីធ្វើឲ្យវាមានចលនា។ អ្នកអាចមើលគំរូរូបមានចលនាទាំងអស់នេះសិន នៅទីនេះ ដែលមានសម្រាប់ការដោនឡូត ដូចជាទម្រង់ GIF និងវីដេអូ ហើយអ្នកអាចប្រើប្រាស់វាបាន ក្នុងលក្ខណៈបែបនេះ នៅពេលនេះ។ Google ក៏កំពុងប្ដូរទៅប្រើទម្រង់ font ថ្មី ដែលហៅថា COLRv1។ ចំណុចសំខាន់ដ៏ជាក់លាក់មួយនៃបច្ចេកវិទ្យាបច្ចុប្បន្នគឺថា អ្នកមិនអាចផ្ញើ emoji មួយ ដែលបានកែពណ៌ផ្ទាល់ខ្លួននោះទេ។ ទៅលើដំណោះស្រាយនៃវិធីសាស្ត្រមួយ គេអាចប្រើមុខងារ Emoji Kitchen នៃក្តារចុច Gboard និងបង្កើតស្ទិកគ័រ emoji ផ្ទាល់ខ្លួនក៏បាន៕
Google ក៏បានបន្ថែម emoji ថ្មីៗផងដែរ
ការកែពណ៌លើ emoji
ប្រភព: GSMArena