ជំងឺទាំង ៤ឧស្សាហ៍កើតលើកុមារ ប៉ាម៉ាក់គួរដោះស្រាយបែបណា?

ជា​ទូទៅ ទារក​ និង​កុមារ​ឧស្សាហ៍​ឈឺ​ណាស់​ ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​នៅ​ទន់ខ្សោយ ហើយ​មេរោគ​ងាយ​ឆ្លង​ចូល​ក្នុង​រាងកាយ។ ដូច្នេះ​ហើយ ប្រការ​សំខាន់​ ប៉ា​ម៉ាក់​គួរ​យល់​ដឹង​អំពី​​​ប្រភេទ​ជំងឺ​​ឧស្សាហ៍​កើត​លើ​ទារក​ និង​កុមារ​ ក៏​ដូចជា​វិធីសាស្ត្រ​ព្យាបាល​នៅ​ផ្ទះ​ដែល​អាច​អនុវត្ត​បាន​ និង​ត្រូវ​បាន​​​ទទួល​ស្គាល់​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ។ខាង​ក្រោម​នេះ ជា​ជំងឺ​ឧស្សាហ៍​កើត និង​វិធីសាស្ត្រ​ព្យាបាល​ដែល​សមស្រប។តើ​កូន​មាន​​អាការៈ​តឹង​ច្រមុះ ហៀរ​សំបោរ និង​ចេញ​ទឹក​ភ្នែក​ឬ​អត់? មាន​កណ្ដាស់ និង​ក្អក​ដែរ​ទេ? រោគសញ្ញា​​ទាំង​នេះ បញ្ជាក់​ថា​កូន​មាន​ជំងឺ​ផ្ដាសាយ​ហើយ។ ពិត​ណាស់​ ជំងឺ​ផ្ដាសាយ​កើត​ឡើង​ជា​ញឹកញាប់​លើ​ទារក​ និង​កុមារ។ ម្យ៉ាង​វិញ​ទៀត ក្នុង​ករណី​ដែល​សីតុណ្ហភាព​​រាងកាយ​របស់​ក្មេង​ក្ដៅ ​នោះ​បាន​ន័យ​ថា​កូន​មាន​ជំងឺ​គ្រុន​ក្ដៅ។ប្រការ​គួរ​ធ្វើ​៖​រោគសញ្ញា​​ពិបាក​ដកដង្ហើម​ ដកដង្ហើម​ញាប់​ អាច​បណ្តាល​​មកពី​ផ្លូវ​ដង្ហើម​របស់​ក្មេង​បាន​ឆ្លង​មេរោគ។ប្រការ​គួរ​ធ្វើ៖តើ​កូន​ប្រឈម​នឹង​បញ្ហា​ចង្អោរ ឬ​ក្អួត​ដែរ​ទេ?​ ហើយ​លាមក​មាន​ក្លិន​មិន​ល្អខ្លាំង និង​រាវ​​? រោគ​សញ្ញា​ទាំង​នេះ បញ្ជាក់​​ថា​កូន​មាន​ជំងឺ​រលាក​ក្រពះ​ហើយ​ ឬ​ឆ្លង​មេរោគ​នៅ​ក្នុង​​ពោះវៀន។ រោគសញ្ញា​ផ្សេង​ទៀត រួម​មាន​ឈឺ​សាច់ដុំ​ ឈឺពោះ​ និង​ក្ដៅ​ខ្លួន​តិចតួច។ប្រការ​គួរ​ធ្វើ​៖ទន្ទឹម​នឹង​នេះ​ដែរ រោគសញ្ញា​កន្ទួល​ក្រហម​ រមាស់​នៅ​លើ​អវយវៈ មុខ ឬ​​ដង​ខ្លួន​ អាច​ជា​ជំងឺ​ត្រអក​។ ជា​ទូទៅ ជំងឺ​ត្រអក​ច្រើន​កើត​លើ​ក្មេង​ដែល​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​ត្រអក និង​បញ្ហា​ពាក់ព័ន្ធ​ដទៃ​ទៀត ដូចជា​ហឺត ឬ​អាលែកហ្ស៊ី ប៉ុន្តែ​ជំងឺ​នេះ​មិន​ឆ្លង​នោះ​ទេ។​ប្រការ​គួរ​ធ្វើ​៖  ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet