លេចចេញពិន្ទុដំណើរការនៃឈីប Tensor G2 នៅលើទូរសព្ទ Google Pixel 7 Pro

បរទេស៖ ប្រភពពី Kuba Wojciechowski បានចែករំលែកព័ត៌មានជាច្រើន អំពីឈីប Tensor G2 ដែលជាបន្ទះឈីបដែល Google បានបញ្ជាក់រួចហើយ ថានឹងផ្តល់ថាមពលដល់ទូរសព្ទ Pixel 7 និង Pixel 7 Pro។ ជាគោល ក្រុមហ៊ុន Google នឹងប្រកាសឈីប Tensor G2 នៅថ្ងៃទី6 ខែតុលា នៅក្នុងស៊េរី Pixel 7 រួមជាមួយនឹងនាឡិកាឆ្លាត Pixel Watch ផងដែរ។ Google នៅមិនទាន់បានចែករំលែកពិន្ទុដំណើរការនៅឡើយ។ រូបភាពលេចធ្លាយថ្មីមួយបង្ហាញពីតារាងពិន្ទុដំណើររបស់ Pixel 7 Pro។ ពិតជាពិសេស Google Pixel 7 Pro ដំណើរការបានល្អជាងម៉ូឌែលជំនាន់មុនរបស់វា ប្រហែល 7% នៅក្នុងពិន្ទុធ្វើតេស្ដ multi-core របស់ Geekbench។ យ៉ាងណាមិញ ពិន្ទុ 1068 នៅក្នុងការធ្វើតេស្ដ single-core គឺគ្រាន់តែលើសកាលពីមុន ចំនួន10ពិន្ទុប៉ុណ្ណោះ ពីទូរសព្ទ Pixel 6 Pro។ តាមការអះអាង ហេតុផលនៅពីក្រោយនេះគឺថា ឈីប Tensor G2 ប្រើប្រាស់លក្ខណៈស្រដៀងគ្នា ប៉ុន្តែមាន overclocked set ជាងបន្តិចនៃ cores ដូចជំនាន់មុន។ ដូច្នេះហើយ ឈីប Tensor G2 មាន ARM Cortex-X1 prime cores ចំនួនពីរ ដែលបំពេញដោយ Cortex-A76 cores ចំនួនពីរ និង Cortex-A55 cores ចំនួនបួន៕
ប្រភព: Notebookcheck