រ៉ូវើ Perseverance រកឃើញសារធាតុសរីរាង្គ ដ៏មានតម្លៃ នៅលើភពអង្គារ

បរទេស៖ យានរ៉ូវើ Perseverance បានធ្វើការរកឃើញដ៏គួរឲ្យរំភើបបំផុតរបស់ខ្លួន នៅលើភពក្រហម រហូតមកដល់ពេលបច្ចុប្បន្ន។ រ៉ូវើ Perseverance បានប្រមូលសំណាកពីទីតាំងដីសណ្ដទន្លេបុរាណ ដែលពោរពេញទៅដោយស្រទាប់ថ្ម ដែលបម្រើជាកំណត់ត្រាភូមិសាស្ត្រនៃអតីតកាលរបស់ភពអង្គារ។ យោងតាមក្រុមអ្នកវិទ្យាសាស្ត្ររបស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា ថ្មមួយចំនួនរួមមានកំហាប់ខ្ពស់បំផុតនៃសារធាតុសរីរាង្គ ដែលបានរកឃើញដោយរ៉ូវើ រហូតមកដល់បច្ចុប្បន្ន។ ក្នុងចំណោមសារធាតុសរីរាង្គ មានសារធាតុរ៉ែដែលមានទំនាក់ទំនងជាមួយស៊ុលផាត ដែលអាចរក្សាភស្ដុតាងនៃទីកន្លែងដែលអាចរស់នៅបាន នៅលើភពអង្គារ និងជីវិតអតិសុខុមប្រាណ ដែលអាចមាននៅទីនោះ។ រូបថតថ្មីបង្ហាញពីផ្ទាំងថ្មជាទីមានក្ដីសង្ឃឹម នៅចំណោមដីសណ្ដ នៃទិដ្ឋភាពនៅលើភពផ្សេងមួយទៀត។ សំណាកសំខាន់ៗទាំងនេះអាចឆ្លើយសំណួរ ពីលោកធាតុចុងក្រោយថា តើពួកយើងស្ថិតនៅតែឯងឬនៅក្នុងចក្រវាលនេះ?៕
ប្រភព: CNN