ចូលរួមអបអរសាទរQueenតូច ប៉ូលីកា និង សុហ្វៀរ៉ា ចេញទៅប្រកួតលើឆាកអន្តរជាតិដើមឆ្នាំ២០២៣

កម្សាន្ត៖ ប្រិយមិត្តដែលធ្លាប់តាមដានការប្រកួត Miss Preteen International Cambodia 2022 ច្បាស់ជាបានដឹងរួចមកហើយថាម្ចាស់ជ័យលាភីឯកបានទៅលើយុវតី ឃឿន ប៉ូលីកា និងលំដាប់រងទី២បានទៅលើយុវតី ឌៀប សុហ្វៀរ៉ា។ ពិតណាស់ បវរកញ្ញាទាំងពីររូបនេះមានអាយុទើបតែ១២ឆ្នាំ ប៉ុន្តែចំណេះដឹង និងការប្រើប្រាស់ភាសាអង់គ្លេសគឺបានល្អតែម្ដង។ យ៉ាងណាមិញ ទន្ទឹមនឹងចំណេះដឹងបវរកញ្ញា Miss Preteen International Cambodia 2022 ឃឿន ប៉ូលីកា និងបវរកញ្ញាលំដាប់រងទី២MPIC ឌៀប សុហ្វៀរ៉ា ក៏មានសមត្ថភាពខ្លាំងផងដែរ។ ជាពិសេស ការដើរម៉ូតគឺពិតជាល្អ មិនចាញ់បវរកញ្ញារៀមច្បងដែលធ្លាប់ចេញទៅប្រកួតលើឆាកអន្តរជាតិប៉ុន្មានឡើយ។ ហើយហ្វេនក៏តែងតែចង់ឃើញអាយដលតូចទាំងពីរខំពង្រឹងសមត្ថភាពខ្លួនឯងឲ្យល្អជាងមុនផងដែរ។ ជាក់ស្ដែង ថ្មីៗនេះមានដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ហ្វេនៗជាខ្លាំង ខណៈបវរកញ្ញា MPIC ឃឿន ប៉ូលីកា នឹងត្រូវទៅប្រកួតលើឆាកអន្តរជាតិក្នុងនាមជា Junior Idol World ហើយបវរកញ្ញាលំដាបើរងទី២ MPIC ឌៀប សុហ្វៀរ៉ា នឹងត្រូវទៅប្រកួតលើឆាកអន្តរជាតិដូចគ្នា ក្នុងនាមជា Little Miss Cambodia។ គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរនឹងចេញដំណើរទៅប្រកួតនាដើមឆ្នាំ២០២៣ នៅឯប្រទេសថៃ៕ សូមទស្សនារូបភាពខាងក្រោម៖ 
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា