Neville ថា ៩ ឆ្នាំចុងក្រោយនេះ មានតែកីឡាករ ២នាក់នេះប៉ុណ្ណោះ ដែល Man UTD ទិញមក ទទួលបានជោគជ័យ

បរទេស៖ ជើងចាស់លោក Garry Neville ជឿជាក់ថា ក្នុងរយៈពេល ៩ ឆ្នាំចុងក្រោយ មានតែកីឡាករ ២ នាក់នេះប៉ុណ្ណោះ ដែលជាការចុះកុងត្រាទទួលបានជោគជ័យបំផុតរបស់ Manchester United។
Zlatan និង Bruno
ជាការពិតណាស់ ចាប់តាំងពីលោក Sir Alex Ferguson ចាកចេញពីទឹកដី Old Trafford, Man UTD ហាក់មិនទទួលបានភាពជោគជ័យនោះទេ ទោះបីពួកគេព្យាយាមចុះកុងត្រាយកកីឡាករថ្មីៗមកជាច្រើនក៏ដោយ, ខណៈចុងក្រោយនេះ ពួកគេបាននាំយក Cristiano Ronaldo មកកាន់ក្រុមបិសាចក្រហមជាលើកទី ២ ក៏ក្រុមនៅតែមិនអាចធ្វើបានល្អប្រសើរដូចជំនាន់មុនដែរ។
លោក Garry Neville
ជាមួយគ្នានេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត Sky Sports កាលពីយប់ថ្ងៃ ច័ន្ទទី១៥ខែសីហា កន្លងទៅលោក Neville បានមានប្រសាសន៍ថា មានតែ Zlatan Ibrahimovic និង Bruno Fernandes ប៉ុណ្ណោះដែល Man UTD ចុះកុងត្រាទទួលបានជោគជ័យក្នុងរយៈពេល ៩ ឆ្នាំចុងក្រោយ៕