តោះទៅចុះឈ្មោះ! SM បង្តើតសាលា Kpop ទទួលសិស្សជុំវិញពិភពលោក

កម្សាន្ត ÷ យើងដឹងហើយថា វិស័យ Kpop របស់ប្រទេសកូរ៉េ គឺមិនមែនមានតែជនជាតិកូរ៉េនោះទេ ដែលអាចក្លាយជាតារានៅទីនោះបាន គឺឲ្យតែអ្នកមានសមត្ថភាព មានរូបសម្រស់ស្រស់ស្អាត និងសង្ហា ព្រមជាមួយនឹងភាពអត់ធ្មត់នោះ ពួកគេសុទ្ធតែអាចបង្ហាញខ្លួនជាតារា Kpop
 Kpop
យ៉ាងណា មានតែរូបសម្រស់ និងសមត្ថភាព ពិតជាមិនគ្រាប់គ្រាន់នោះទេក្នុងការ ក្លាយជាតារា Kpop ពួកគេក៏រតូវការការហ្វឹកហាត់ផងដែរ ស្របគ្នានឹង SM Entertainment បានមើលឃើញបញ្ហានេះ ពួកគេក៏បានសម្រេចបើកសាលា SM Universe គឺជាកន្លែងអប់រំ ដែលបង្កើតឡើងក្នុងខែមេសា ដោយមានការសហការជាមួយ Jongno Academy និង Esteem
SM Entertainment 
ក្នុងនោះ វាគឺជាកម្មវិធីដែលបើកចំហ សម្រាប់មនុស្សមកពីជុំវិញពិភពលោក ហើយទទួលបានការចាប់អារម្មណ៍ សូម្បីតែមុនពេលចាប់ផ្តើមដំណើរការក៏ដោយ ក៏មានមនុស្សចំនួន ១,២០០ នាក់បានដាក់ពាក្យទៅ SM Universe មុន ៨ សប្តាហ៍រួចទៅហើយ ក្នុងនោះគ្រូបង្រៀន គឺជានិស្សិតបញ្ចប់ការសិក្សា មកពីវិទ្យាស្ថានសិល្បៈសេអ៊ូល និង សាកលវិទ្យាល័យ Dong-A Broadcasting Arts
Hong Jong Hwa
ទន្ទឹមនឹងនេះ ផលិតករ Hong Jong Hwa ក៏បានពន្យល់ថា នៅទីនេះគឺមានមុខជំនាញចំនួន ៤ គឺ ហ្វឹកហាត់សម្លេងនិងរាំ ផលិតតែងនិពន្ធ ម៉ូដែល និងសម្តែង លោកក៏បានបន្ថែមថា បេក្ខជនត្រូវបានជ្រើសរើស ដោយផ្អែកលើសមត្ថភាព និងលទ្ធភាពដែលអាចក្លាយជាតារាល្បីបាន។យ៉ាងណាខណៈពេលដែល មានមនុស្សជាច្រើន កំពុងមើលឃើញ SM Universe លើភាពវិជ្ជមាន ក៏មានអ្នកខ្លះដែលបារម្ភថា SM Entertainment ហាក់បីដូចជា កំពុងចូលទៅក្នុងវិស័យផ្សេងៗ ជាជាងផ្តោតលើការគ្រប់គ្រង សិល្បកររបស់ពួកគេ៕
SM Universe
ប្រភព : Allkpop