ភាពយន្តខ្មែរបែប BL ដំបូង រឿង «សួស្តីអ្នកជិតខាង» ត្រៀមដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តឆាប់ៗខាងមុខនេះហើយ

ភ្នំពេញ៖ បច្ចុប្បន្ននេះ ខ្សែភាពយន្តខ្មែរគ្រប់ទម្រង់ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។ ក្នុងនោះទៀតសោត ខ្សែភាពយន្តបែប BL (Boy Love) ក៏កំពុងទទួលការចាប់អារម្មណ៍ផងដែរនៅក្នុងប្រទេសកម្ពុជារបស់យើង។ ដើម្បីឆ្លើយតបទៅការនិយមរបស់ទស្សនិកជន ជាពិសេសយុវវ័យ ផលិតកម្ម LD Entertainment និង ក្រុមហ៊ុន Mediaload បានសហការគ្នាផលិតភាពយន្តខ្មែរថ្មី និងដំបូងបែប BL ដែលមានចំណងជើងថា «សួស្តីអ្នកជិតខាង»
រឿង «សួស្តីអ្នកជិតខាង» 
រឿង «សួស្តីអ្នកជិតខាង» ជាភាពយន្តទី២ ដែលផលិតកម្ម LD Entertainment និង​ Dream Team Picture បានចាប់ដៃគ្នាផលិត និងពាំនាំនូវផ្ទាំងទស្សនីយភាពថ្មីជូនទស្សនិកជន។ ដោយខ្សែភាពយន្តទី១ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ គឺរឿង «លោកប៉ាមហាកូរ» ដែលរឿងមួយនេះទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយសម្រាប់ស្នាដៃទី២នេះផងដែរ ក៏សង្ឃឹមថានឹងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាដូចគ្នាពីសំណាក់អ្នកទស្សនា។
រឿង «សួស្តីអ្នកជិតខាង» 
ដូច្នេះ កុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នាណា៎ រឿង «សួស្តីអ្នកជិតខាង» ដែលនឹងត្រៀមចាក់បញ្ចាំងគ្រប់រោងភាពយន្ត នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នេះតទៅ៕ទស្សនាវីដេអូ Trailer ខាងក្រោម៖ 
រឿង «សួស្តីអ្នកជិតខាង»