បែកពីអតីតភរិយាមិនប៉ុន្មាន អតីតរបស់ សូលីកា ប្រកាសរកស្នេហ៍ថ្មី

រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា តារាចម្រៀង ពេជ្រ សូលីកា ពេលនេះត្រូវហ្វេនៗរំពឹងថា ធ្វើចិត្តបានក្រោយទំនាក់ទំនងគ្រួសារតូចដ៏សុភមង្គលរបស់រូបនាង ដើរដល់ផ្លូវបញ្ចប់ បន្សល់ទុកកូនប្រុសគួរឲ្យស្រឡាញ់ម្នាក់ ដោយព្រមហៅខ្លួនថាជា អ្នកមេម៉ាយ។យ៉ាងណាមិញ លេចដំណឹងបែកបាក់ គេឃើញតារាស្រីរូបនេះរក្សាភាពស្ងប់ស្ងាត់បានល្អ មិនរិះគន់អតីត ឬ ទម្លាយដើមចមនៃការបែកបាក់នោះឡើយ ផ្ទុយទៅវិញតែងបង្ហាញភាពរីករាយនឹងកូនប្រុសជាហូរហែ។ផ្ទុយទៅវិញ ងាកទៅមើលអតីតវិញ បែកពីប្រពន្ធមិនទាន់ប៉ុន្មានផង ស្រាប់តែពេលនេះមហាជននាំគ្នាផ្អើលថា រូបលោកប្រកាសរកស្នេហ៍ថ្មីបាត់ទៅហើយ ដោយថ្មីៗនេះ រូបលោកបង្ហោះរូបភាពនៅមាត់សមុទ្រ រួចសរសេរថា ៖Find a love deeper than the ocean. មានន័យថា ស្វែងរកស្នេហាមួយ ដែលជម្រៅជ្រៅជាងទឹកសមុទ្រ៕
រូបភាព
លោក ហាន
លោក ហាន
លោក ហាន
លោក ហាន