មើលកម្លោះ ៤០ជាង Gong Yoo ថតពីជ្រុងណាក៏ជះសង្ហា

កូរ៉េខាងត្បូង៖ តារាសម្តែងស្រី Gong Yoo ត្រូវបានគេចាត់ទុកថាជាតារាប្រុសល្បីល្បាញ ខាងរូបសង្ហា ក៏ដូចជា សមត្តភាពឈានមុខគេ នៃឧស្សាហកម្មកម្សាន្តសម្តែង កូរ៉េ ដែលហេតុដូច្នេះ ប្រជាប្រិយភាពរបស់នៅតែឈរមាំក្នុងវិស័យនេះ។មិនត្រឹមតែប៉ុណ្ណឹង ជាមួយសាច់មុខរបស់លោក រលោងគ្មានស្នាមជ្រួញ ម៉ង់ខៃ មើលទៅកាន់តែទាក់ទាញ ហេតុដូច្នេះ នេះហើយជាមូលហេតុដែលរូបលោក នៅមានទីផ្សារលើថតស្ប៉ត ជាច្រើន ទោះបីជាមានសិល្បករជំនាន់ក្រោយ វ័យក្មេង សង្ហាក៏ដោយ។ជាក់ស្តែងកាលថ្មីៗនេះ រូបភាពតារាប្រុស​វ័យ ៤៣ ឆ្នាំរូបនេះ​ត្រូវបានចែកចាយ  ត្រូវបានគេកោតសរសើរជាខ្លាំង ជាមួយប្លង់គ្រប់ជ្រុង មិនថា ថតពីខាងណា​ ក៏ទម្រង់មុខរបស់ Gong Yooនៅតែស្រស់សង្ហា គ្រប់ជ្រុងក៏នៅតែលេចធ្លោ ជាមួយនឹងអំណោយផល ច្រមុះស្រួលខ្ពស់ទៀតផងនោះ រូបថតសន្លឹកចំហៀងរបស់លោក មានភាពទាក់ទាញថែមមួយកម្រិតទៀត៕សូមទស្សនារូបភាពខាងក្រោម៖
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo