កម្ពុជា-ឥណ្ឌាចាប់ផ្ដើមអនុវត្តគម្រោងស្រាវជ្រាវ អភិរក្ស និងជួសជុលប្រាសាទព្រះវិហារ

  • អង្គារ ១៦ សីហា, ២០២២ ១៤:២៨
ព្រះវិហារ៖ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្រុមបុរាណវិទូអាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយលោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានសហការជាមួយក្រុមការងារមកពីស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា បានរៀបចំពីធីសាសនាបើកការដ្ឋានកំណាយបុរាណវិទ្យានៅផ្នែកឦសាននៃគោបុរៈទី៥ ប្រាសាទព្រះវិហារ។ អាជ្ញាធរ​ជាតិ​ព្រះវិហារ​បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​កថា ការធ្វើកំណាយស្រាវជ្រាវនេះគឺដើម្បីស្វែងយល់អំពីបច្ចេកទេសរៀបចំគ្រឹះសំណង់គោបុរៈទី៥ និងដើម្បីប្រមូលទិន្នន័យរៀបចំឯកសារអភិរក្ស និងជួសជុលឡើងវិញ។ តាមការគ្រោងទុក ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានេះមានរយៈពេល ៣០ថ្ងៃ៕