មើលទឹកមុខប្រពន្ធ! បុរសចិន ប្រគល់ស្លាកបន្ទះដែកឲ្យប្រពន្ធ បន្ទាប់ពីសម្រាលកូនស្រីរួច តែខុសខែកំណើត

ចិន៖ កាលពីថ្មីៗនេះ បុរសជាឪពុកម្នាក់ មកពីខេត្ត Shandong ភាគខាងកើតប្រទេសចិន បានប្រគល់ស្លាកបន្ទះដែកឲ្យទៅប្រពន្ធរបស់គាត់ ទុកជាកាដូ បន្ទាប់ពីប្រពន្ធបានសម្រាលកូនស្រីម្នាក់រួច ដោយនៅលើស្លាកបន្ទះដែកបានសរសេរជាភាសាចិនថា «អបអរសាទរដែលសម្រាលបានកូនស្រីម្នាក់! ការផ្ដល់កំណើតឲ្យកូនគឺពិតជាអស្ចារ្យណាស់, Zhang Yingxiao! ខែសីហា ឆ្នាំ២០២២»។ជាក់ស្ដែង លោក លី (Li) បានត្រៀមស្លាកបន្ទះដែក តាំងពីមុនពេលប្រពន្ធសម្រាលកូនស្រីម៉្លេះ ទើបធ្វើឲ្យការសរសេរខុសខែកំណើត ខណៈប្រពន្ធសម្រាលមុនពេលកំណត់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ ហើយការសម្រាលត្រូវបានរំពឹងទុកដំបូងថា នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ប៉ុន្ដែស្ត្រីជាប្រពន្ធបានចាប់ផ្ដើមមានការ.ក.ន្ត្រា.ក់.នៅថ្ងៃទី៣០ ខែកក្កដា និងសម្រាលនាថ្ងៃបន្ទាប់តែម្ដង។តួយ៉ាង លោក លី បានឲ្យដឹងដែរថា ស្លាកបន្ទះដែកគឺជានិមិត្តសញ្ញានៃសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់គាត់និងប្រពន្ធ។ ហើយបន្ទះដែកអាចរក្សាទុកបានយូរអង្វែង និងពិតជាមានន័យខ្លាំងណាស់។ យ៉ាងណាមិញ ជុំវិញឃ្លីបវីដេអូនៃរឿងរ៉ាវរបស់ប្ដីប្រពន្ធមួយគូខាងលើនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញសង្គមចិន ដោយទទួលបានការចុចចូលទស្សនារហូតដល់ទៅ៤.៥លានដង។ ហើយទន្ទឹមនឹងនេះ ក៏មានមហាជនមួយចំនួនបានបញ្ចេញមតិលេងសើចតិចតួច ដោយលើកឡើងថា មើលតែទឹកមុខរបស់ប្រពន្ធ ក៏ដឹងថានាងនិយាយមិនចេញជាមួយប្ដីដែរ៕ប្រភព: Nextshark សូមទស្សនារូបភាពខាងក្រោម៖
រូបភាព
រូបភាព