មិនដឹងសោះថា មុនបញ្ជូនមនុស្សទៅឋានព្រះចន្ទ នាពេលខាងមុខ គេនឹងធ្វើតេស្ដ ឲ្យរបស់របរទាំងនេះហោះទៅមុន

អាមេរិក៖ ខណៈពេលដែលគេមិនទាន់ដាក់ឲ្យមានយានិកមនុស្ស នឹងធ្វើដំណើរលើបេសកកម្ម Artemis I របស់ NASA ទៅកាន់ឋានព្រះចន្ទ នោះមិនមានន័យថា យានអវកាស Orion នឹងមិនដឹកអ្វីទាល់តែសោះនោះទេ។ នៅពេលដែលរ៉ុក្កែត Space Launch System និងយានអវកាស Orion ដែលគ្រោងនឹងបាញ់បង្ហោះនៅថ្ងៃទី២៩ ខែសីហា ហោះហើរទៅហួសឋានព្រះចន្ទ យានអវកាសនេះនឹងដឹកវត្ថុពិសេសមួយចំនួននៅលើយាននេះ។ នៅខាងក្នុងយានអវកាស Orion នឹងមានម៉ានីកាំងចំនួន៣, តុក្កតាផ្សេងៗ, និងថែមទាំង Amazon Alexa រួមជាមួយនឹងវត្ថុប្រវត្តិសាស្ត្រនិងរបស់របរផ្នែកការអប់រំនានា។ បេសកកម្មនេះដែលនឹងចាប់ផ្ដើមកម្មវិធី Artemis ជាមួយគោលបំណងនាំមនុស្សទៅកាន់ឋានព្រះចន្ទ នៅពេលចុងក្រោយ បានបន្តប្រពៃណីពីទសវត្សរ៍ឆ្នាំ១៩៦០ នៃយានអវកាសរបស់ NASA ដែលផ្ទុកនូវវត្ថុអនុស្សាវរីយ៍។ ប្រពៃណីនេះរួមបញ្ចូលទាំងថាសមាសរបស់យានអង្កេត Voyager និងមីក្រូឈីបដែលមានផ្ទុកឈ្មោះចំនួន ១០.៩លាន របស់រ៉ូវើ Perseverance។ បេសកកម្ម Artemis I នឹងដឹកវត្ថុអនុស្សាវីយ៍១២០ផោន (ប្រហែល៥៤គីឡូក្រាម) និងរបស់របរផ្សេងទៀត នៅក្នុងឧបករណ៍ហោះហើរផ្លូវការរបស់វា។ តុក្កតា Snoopy, Shaun the Sheep, និង 4 Lego minifigures នឹងធ្វើដំណើរនៅលើយាន Orion ក្នុងក្ដីសង្ឃឹមនៃការចូលរួមរបស់កុមារនិងមនុស្សពេញវ័យ ក្នុងការអប់រំវិស័យ STEM។ កញ្ចប់នៃជើងហោះហើររបស់ Artemis I ដែលរួមបញ្ចូលទាំងរបស់របររាប់ពាន់មុខ មានប្លាក ម្ជុលខ្ទាស់ និងទង់ជាតិ ដែលនឹងដាក់ទៅជាមួយរបស់ដែលគេនឹងដាក់ចូលរួមចំណែក ក្នុងការហោះហើរលើកដំបូង បន្ទាប់មកនឹងចុះចតវិញនៅមហាសមុទ្រប៉ាស៊ីហ្វិក នៅខែតុលា។ គ្រាប់ពូជដើមឈើនិងរុក្ខជាតិជាច្រើនប្រភេទ រួមទាំងរបស់របរផ្សេងៗពីបេសកកម្មអាប៉ូឡូ នឹងដាក់នៅលើយានអវកាសដែរ៕
ម៉ានីកាំង
ម៉ានីកាំង
តុក្កតា Snoopy
តុក្កតា Shaun the Sheep
ប្លាកផ្សេងៗដែលគេកំពុងរៀបចំ
ប្រភព: CNN