ទំនងអត់? Chelsea ដាក់សំណើ៤០លាន ចែចូវយកកីឡាករម្នាក់របស់ Everton

អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានសារព័ត៌មាន Chronicle Live បង្ហើបឲ្យដឹងថា បានដាក់សំណើទឹកប្រាក់៤០លានផោន(ស្មើនឹងប្រមាណ ៤៨.១ លានដុល្លារ)ក្នុងការទិញយកខ្សែប្រយុទ្ធ Anthony Gordon ពីក្លិប Everton ។
ខ្សែប្រយុទ្ធ Anthony Gordon 
Gordon បានឡើងមកលេងឈុតធំនៅរដូវកាល ២០២១/២២ និងរកបាន៤គ្រាប់ព្រមទាំង បញ្ជូនបាល់៣គ្រាប់ ក្នុងការបង្ហាញខ្លួន៤០ប្រកួតហើយគេបានក្លាយជាកីឡាករឆ្នើមដ៏សំខាន់មួយរូបក្រោមការដឹកនាំរបស់លោក Frank Lampard ផងដែរ។
ខ្សែប្រយុទ្ធ Anthony Gordon 
សារព័ត៌មាន The Times បានចុះផ្សាយថា Everton ដាច់ខាតមិនលក់ Gordon ទេ ប៉ុន្តែបើសិនទទួលបានការដេញថ្លៃជាង ៥០លានផោន(ស្មើនឹងប្រមាណ ៦០.២ លានដុល្លារ) នោះក្លិបអាចនឹងពិចារណា។
ខ្សែប្រយុទ្ធ Anthony Gordon 
យ៉ាងណាមិញ ក្លិប Tottenham Hotspur និង Newcastle ក៏កំពុងសម្លឹងចង់បានរូបគេផងដែរស្របពេលគេនៅសល់កុងត្រាស្នាក់នៅទឹកដី Goodison Park ចំនួន៣ឆ្នាំទៀត៕
ខ្សែប្រយុទ្ធ Anthony Gordon