អស់ទាស់ហើយ! Diaz ទាញផុតខ្សែការពារ Crystal ៥ នាក់ ស៊ុតពីលើដំបូងទូកមួយជើងលឿនដូចរន្ទះ(មានវីដេអូ)

បរទេស៖ កាលពីយប់មិញនេះ ក្រុម Liverpool បានបើកទ្វាកីឡដ្ឋាន Anfield របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Crystal Palace នៅក្នុងការប្រកួតសប្តាហ៍ទី ២ នៃក្របខណ្ឌ Premier League។
ទិដ្ឋភាពប្រកួត
ជាការពិតណាស់ សម្រាប់ការប្រកួតយប់មិញនេះក្រុមទាំង ២ បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ ដោយបញ្ចប់ ៩០ នាទីពេញពួកគេស្មើគ្នា ១ ទល់នឹង ១, ក្នុងនោះ Wilfried Zaha ជាអ្នករកបានគ្រាប់បាល់នាំមុខឱ្យ Crystal នៅតង់ទី ១, លុះក្រោយមកនៅតង់ទី ២ Luis Diaz ក៏បានរកគ្រាប់បាល់តាមស្មើឱ្យ Liverpool មកវិញនៅនាទីទី ៦១។
ទិដ្ឋភាពប្រកួត
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហង្សក្រហមកំពុងឈរនៅលេខរៀងទី ១២ បណ្តោះអាសន្ន ដោយឆ្លងកាត់ ២ ប្រកួត ពួកគេស្មើទាំង ២ និងមាន ២ ពិន្ទុក្នុងដៃ, ចំណែក Crystal វិញ បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១៦ ឆ្លងកាត់ ២ ប្រកួតមាន ១ ពិន្ទុ៕ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖