​រួមចំណែកដើម្បីកុមារកម្ពុជា! ហាងនំប៉័ងប្រ៊េនល្បី TOUS les JOURS ជូននំប៉័ង ១,៧០០ នំ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា

  • អង្គារ ១៦ សីហា, ២០២២ ១០:៤៩
ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ហាងនំប៉័ង TOUS les JOURS ជាហាងនំប៉័ងនិងនំខេកប្រេ៊នល្បីមកពីប្រទេសកូរ៉េ បាននាំយកនំប៉័ងដុតថ្មីៗដ៏ឈ្ងុយឆ្ងាញ់ចំនួន ១,៧០០ នំ ជូនទៅកាន់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីចែកជូនដល់គ្រូពេទ្យទាំងអស់ ក៏ដូចជាអ្នកក្រីក្រនិងខ្វះខាត ដែលនាំកូនមកព្យាបាលជម្ងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាបានទទួលទាន។ សកម្មភាពសប្បុរសធម៌នេះ ការរួមចំណែកជួយគាំទ្រ និងលើកទឹកចិត្តដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលជួយ​សង្រ្គោះជីវិតកុមារកម្ពុជារាប់លាននាក់ តាមរយៈការព្យាបាលជម្ងឺកុមារដោយឥតគិតថ្លៃ។
  ហាងនំប៉័ង TOUS les JOURS
  ហាងនំប៉័ង TOUS les JOURS
  ហាងនំប៉័ង TOUS les JOURS
  ហាងនំប៉័ង TOUS les JOURS
  ហាងនំប៉័ង TOUS les JOURS
គួរបញ្ជាក់ថា ការជូននំប៉័ងក្នុងកម្មវិធីអាហារនៃក្តីស្រលាញ់របស់ហាងនំប៉័ង TOUS les JOURS ត្រូវបានរៀបចំឡើងក្នុងខែសីហានេះ ស្របគ្នានឹងការប្រកាសចេញលក់នំសែនព្រះខែ TOUS les JOURS ចាប់ពីថ្ងៃទី១៥ សីហា តទៅ ដើម្បីត្រៀមស្វាគមន៍ពិធីបុណ្យសែនព្រះខែឆ្នាំនេះ។ នំសែនព្រះខែរបស់ TOUS les JOURS មាន ៧រសជាតិឈ្ងុយឆ្ងាញ់ពិសេសបំផុត តម្រូវតាមចំណូលចិត្តរបស់អ្នកទទួលទាន ដូចជាង៉ូវយីង សណ្តែកខៀវ គ្រាប់ឈូក  ដំឡូង ស្លឹកតយ តែបៃតង និងធូរេន។ កាន់តែពិសេសផងដែរនោះ នំសែនព្រះខែរបស់ TOUS les JOURS ក៏មានប្រអប់យ៉ាងស្រស់ស្អាតថ្លៃថ្នូរនិងទាក់ទាញបំផុត ស័ក្តិសមសម្រាប់ការទិញជាកាដូជូនដល់ដៃគូសហការ អតិថិជន ក៏ដូចជាឳពុកម្តាយបងប្អូនតាមប្រពៃណីរបស់ជនជាតិចិន៕
នំសែនព្រះខែរបស់ TOUS les JOURS