កាចណាស់! យប់មិញ Nunez ទ្រាំអត់បាន ប្រើក្បាច់ Zidane ជ»_ល់ក្បា»_ល Andersen បានកាតក្រហមភ្លាមៗ(មានវីដេអូ)

បរទេស៖ ខ្សែប្រយុទ្ធ Darwin Nunez របស់ Liverpool យប់មិញទទួលបានកាតក្រហមភ្លាមៗ បន្ទាប់ពីយកក្បាលទៅជល់ខ្សែការពារកណ្តាលរបស់ក្រុម Crystal Palace កីឡាករ Joachim Andersen។
រូបភាព
ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ២ នៃក្របខណ្ឌ Premier League កាលពីយប់មិញ ក្រុម Liverpool បានស្មើគ្នា ១ ទល់នឹង ១ ជាមួយក្រុម Crystal Palace, ខណៈបច្ចុប្បន្នក្រុមហង្សក្រហមបានធ្លាក់ទៅឈរនៅលេខរៀងទី ១២ ឯណោះ ដោយឆ្លងកាត់ ២ ប្រកួត ស្មើទាំង ២ និងមាន ២ ពិន្ទុក្នុងដៃ។
រូបភាព
យ៉ាងណាមិញ នៅក្នុងការប្រកួតខាងលើ ក៏មានរឿងដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ ដោយនៅនាទីទី ៥៧ Nunez ទទួលបានកាតក្រហមភ្លាមៗ បន្ទាប់ពីយកក្បាលទៅជល់នឹង Andersen , ខណៈពេលនោះគេមើលឃើញថា Nunez ហាក់មានការខឹងសម្បារយ៉ាងខ្លាំង ក្រោយពេលខ្សែការពាររបស់ Crystal បោះពាក្យសម្តីមកកាន់រូបគេ៕
រូបភាព
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖