ម៉េចចឹង? ស្ត្រីរូបនេះ ក្រោកពីដំណេកភ្លាម ស្រាប់តែ..លែ..ង.ស្គាល់ខ្លួនឯងហ្មង

ចក្រភពអង់គ្លេស៖ ស្ត្រីម្នាក់អាយុ៤៧ឆ្នាំ មកពីចក្រភពអង់គ្លេស បាន.ធ្លា.ក់.ខ្លួនឈឺពេញមួយយប់ និងក្រោកឡើងពីដំណេកនៅថ្ងៃបន្ទាប់ ក្នុងស្ថានភាពដ៏គួរឲ្យ.ភ័.យ.ខ្លា.ច ដែលលែងស្គាល់ថាខ្លួនជានរណា។ជាក់ស្ដែង ឥឡូវនេះ អ្នកស្រី Claire Edwards មិនមានពាក្យសម្ដីទៀតឡើយ មិនអាចដើរបាន និងមិនអាចសូម្បីតែមើលថែខ្លួនឯង បន្ទាប់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន.ជំ.ងឺ.ដ៏កម្រមួយ។ ហើយអ្នកស្រីគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សពីរនាក់នៅចក្រភពអង់គ្លេស ដែលរស់នៅជាមួយ.ជំ.ងឺ AARS2 leukodystrophy ខណៈជា.ជំ.ងឺ.ហ្សែន និងជា.ជំ.ងឺ.វិវឌ្ឍន៍ ដែល.បំ.ផ្លា.ញ.ដល់.ខួ.រ.ក្បា.ល និងប្រព័ន្ធប្រសាទ។តួយ៉ាង លោក Paul ជាប្ដីបានឲ្យដឹងដែរថា វាជា.ជំ.ងឺ.ដ៏.សា.ហា.វ ដែលបានធ្វើឲ្យប្រពន្ធរបស់គាត់ចូលដំណេកធម្មតាសោះ និងភ្ញាក់ឡើងលែងដឹងអីតែម្ដង ដោយមិនស្គាល់ឈ្មោះរបស់ខ្លួនឯង និងមើលឃើញអាកាសធាតុមានពន្លឺថ្ងៃ ទៅជាភ្ញៀងធ្លាក់ខ្លាំង មុនពេលឈានដល់ដំណាក់កាលនិយាយលែងបាន។ ទន្ទឹមនឹងនេះដែរ គាត់នឹងពេញចិត្តក្នុងការមើលថែប្រពន្ធឲ្យបានល្អជានិច្ច បើទោះបីជាគាត់មិនអាចសម្រាកពេញមួយសប្ដាហ៍ក៏ដោយ ព្រោះវាជាតួនាទី និងក្ដីស្រលាញ់របស់គាត់មានចំពោះប្រពន្ធ។យ៉ាងណាមិញ មិនមានវិធីសាស្ត្រណាអាចព្យាបាលសម្រាប់ស្ថានភាពបែនេះឡើយ។ ហើយបុរសជាប្ដី ក៏បានចាប់ផ្ដើមបើកការរៃអង្គាសប្រាក់ សម្រាប់ការជម្រុញនៃការស្រាវជ្រាវលើជំងឺនេះដែរ ក្នុងចំនួនទឹកប្រាក់គោលដៅ៦,០០០ដុល្លារអាមេរិក៕ប្រភព: Mirrorសូមទស្សនារូបភាពខាងក្រោម៖
រូបភាព