ទីបំផុត ប្រព័ន្ធប្រតិបត្តិការ Android 13 ចេញជាផ្លូវការហើយ

បរទេស៖ ការអាប់ដេត Android ដ៏សំខាន់នៅក្នុងឆ្នាំនេះ គឺជាប្រព័ន្ធប្រតិតបត្តិការ Android 13 ដែលត្រូវបានបញ្ចេញជាផ្លូវការ នៅថ្ងៃនេះ សម្រាប់ទូរសព្ទ Pixel របស់ក្រុមហ៊ុន Google។ ការអាប់ដេតប្រចាំឆ្នាំនេះគឺការបញ្ចេញ លឿនជាងឆ្នាំមុនៗបន្តិច ដោយ Android 12 បញ្ចេញនៅក្នុងខែតុលា កាលពីឆ្នាំមុន ហើយ Android 11 បញ្ចេញនៅក្នុងខែកញ្ញា ឆ្នាំ2020។ អ្នកប្រហែលជាបានដឹងពីបញ្ជីនៃការអាប់ដេតដែលមកដល់ជាមួយកំណែ Android ក្នុងឆ្នាំនេះ ប្រសិនបើអ្នកបានតាមដានឬបានប្រើប្រាស់ តាំងពីការបញ្ចេញបេតារបស់ Android 13 មក។ វាមានមុខងារដូចជា ការកំណត់កម្មវិធី icon ផ្សេងៗ ក្រៅពីរបស់ Google ឲ្យស៊ីគ្នានឹងផ្ទៃ homescreen wallpaper ដែលគេឃើញមានតាំងពីដំណាក់កាល developer preview ដំបូងរបស់ Android 13 មក, permission ថ្មីមួយនឹងកាត់បន្ថយលើ notification spam, និងជម្រើសថ្មីដើម្បីកំណត់ ថាតើរូបថតនិងវីដេអូរបស់អ្នកមួយណា ដែលកម្មវិធីអាចចូលប្រើបាន។ នៅលើ support page ក្រុមហ៊ុន Google បានបង្ហាញទូរសព្ទ Pixels មួយចំនួនដែលកំពុងទទួលបានការអាប់ដេត Android 13 នៅថ្ងៃនេះ រួមមានសែស្រឡាយ Pixel 4, 5, និង 6។ ការអាប់ដេត Android នឹងមកដល់លើឧបករណ៍នៃក្រុមហ៊ុនផ្សេងៗទៀត ដូចជា Samsung, OPPO, OnePlus, HMD, Motorola, Realme, Sony, Xiaomi, និង Asus នៅចុងឆ្នាំនេះ នេះបើយោងតាមលោក Sameer Samat ធ្វើការនៅក្រុមហ៊ុន Google បានសរសេរនៅក្នុងការប្រកាសថ្ងៃនេះ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីការផ្លាស់ប្ដូរ ដែលនឹងមកដល់ក្នុងការអាប់ដេត សូមពិនិត្យមើលការបង្ហោះរបស់ Google៕
ប្រភព: The Verge