Barca ប្រាប់ទៅ Chelsea ថាបើចង់បានតារាឆ្នើមខ្លួនរូបនេះ ត្រូវបោះលុយ២៨លានលើតុសិន

អេស្ប៉ាញ៖ ក្លិប Barcelona ទាមទារប្រាក់ថ្លៃផ្ទេររបស់ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ខ្ទង់ ២៥ ទៅ ២៨ លានដុល្លារ ខណៈ Chelsea កំពុងចរចាចង់បានកីឡាកររូបនេះ។
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang
កាលពីដើមឆ្នាំ២០២២ គឺ Aubameyang ត្រូវបាន Arsenal ដោះលែងឲ្យចាកចេញទើបភាគីលោក Xavi Hernandez យកគេដោយគ្មានតម្លៃខ្លួន។ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទី១១គ្រាប់ក្នុងការបង្ហាញខ្លួន១៧ប្រកួតនៅ La Liga ដោយបានជួយ Barcelona ឲ្យជាប់លេខ២លើតារាង La Liga នៅរដូវកាលមុន។
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang
យ៉ាងណាមិញដោយសារការមកដល់របស់ Robert Lewandowski គឺ Barcelona អាចនឹងពិចារណាលក់ Aubameyang ចេញវិញ ដោយលោក Thomas Tuchel កំពុងចង់បានគេដោយសារគេធ្លាប់ជាកូនក្រុមរបស់លោកកាលនៅ Borussia Dortmund ។
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang និងលោក Thomas Tuchel
ដោយឡែក តម្លៃផ្ទេរដែល Barcelona បានដាក់នេះគឺ Chelsea ទំនងជាមិនចង់បង់នោះឡើយនិងអាចចរចាសុំបន្ទាបតម្លៃជាងនេះ៕