ដល់ណាដល់ណីហើយ? Romano និយាយពីអនាគតរបស់ Ronaldo នៅ Man UTD

អង់គ្លេស៖ អ្នកកាសែត Fabrizio Romano ដែលជាប្រភពគួរឲ្យទុកចិត្តបាន បាននិយាយថា ក្លិបបិសាចក្រហម Manchester United គ្មានគម្រោងចង់ចែកផ្លូវជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo នោះឡើយ។
ខ្សែប្រយុទ្ធ Cristiano Ronaldo 
ថ្មីៗនេះមានពាក្យចចាមអារ៉ាមថា Ronaldo អាចនឹងត្រូវ Man UTD ពិចារណាផ្តាច់កុងត្រាដោយសារតែការបង្ហាញកាយវិការច្រងេងច្រងាងនៅលើទីលាននិងមិនគោរពក្រុមគ្រូបង្វឹកជាដើម ជាក់ស្តែងដូចមាននៅក្នុងការប្រកួតទល់នឹង Brentford កាលពីយប់ថ្ងៃទី១៣ខែសីហាកន្លងទៅ។
ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 
ដោយឡែក Romano ថា Erik Ten Hag នៅតែរាប់បញ្ចូលម្ចាស់ពាន Ballon d'Or រូបនេះក្នុងក្រុមរបស់លោកដដែល។
លោក Erik Ten Hag និង ខ្សែប្រយុទ្ធ Cristiano Ronaldo 
Fabrizio Romano បាននិយាយថា៖ មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ មានពាក្យចចាមអារ៉ាមទាក់ទងនឹង Cristiano Ronaldo នៅតែបន្តជាមួយនឹងការជជែកថា Manchester United អាចនឹងផ្ដាច់កុងត្រារបស់គេ។ យ៉ាងណាមិញ ខ្ញុំបានដឹងថា Cristiano Ronaldo នៅតែជាផ្នែកមួយនៃគម្រោងរបស់ក្លិប ហើយក្លិបគ្មានបំណងចង់ចែកផ្លូវជាមួយគេនោះឡើយហើយ លោក Erik Ten Hag នៅតែការពារគេដដែល។ ពិតណាស់ ស្ថានភាពរបស់ Ronaldo មិនងាយស្រួលនឹងគ្រប់គ្រងទេដោយវាមានរយៈពេល២ខែមកហើយ ប៉ុន្តែខ្ញុំជឿថាបញ្ហាចំបងសម្រាប់ Manchester United គឺនៅត្រង់ចំណុចផ្សេង។
អ្នកកាសែត Fabrizio Romano